ពិធីអបអរទិវាហ្វ្រង់កូហ្វូនអន្តរជាតិថ្ងៃទី២០មិនាបានបើកនៅទីក្រុងហាណូយ
(VOVWORLD) -ពិធីអបអរទិវាហ្វ្រង់កូហ្វូនអន្តរជាតិថ្ងៃទី២០មិនាបានបើកនាយប់ថ្ងៃទី ១៦ខែមិនា នៅទីក្រុងហាណូយ។
កម្មវិធីសិល្បៈក្នុងពិធី |
អញ្ជើញថ្លែងមតិក្នុងពិធី អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀត ណាម លោក Ha Kim Ngoc បានអះអាងថា ដោយមានតួនាទីនិងឋានៈកាន់តែបានលើក កម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃនោះ វៀតណាមបាននិងកំពុង រូមចំណែកសកម្មក្នុងការ ពង្រឹងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការក្នុង សហគមន៍ហ្រ្វង់កូហ្ងូន និងត្រៀមជា ស្រេច ធ្វើជាស្ពាន តភ្ជាប់ការអភិ វឌ្ឍរបស់សហ្រ្វង់កូហ្វូនក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក៖
“ចំណុចលេចធ្លោមួយក្នុងទំនាក់ទំនងវៀតណាមនិងហ្វ្រង់កូហ្វូននាពេលកន្លង ទៅគឺផ្តោសំខាន់លើកិច្ចសហប្រតិបត្តិការអន្តរសភា។ ខ្ញុំគាំទ្រនិងវាយតម្លៃខ្ពស់ចំពោះ ការចូលរួមយ៉ាងសកម្មនិងការួមចំណែកដ៏ធំធេងរបស់សមាជិកសមាជិកាសភាវៀត ណាមក្នុងការផ្តើមគំនិតនិងអនុវត្តរាល់សកម្មភាពជម្រុញកិច្ចសហប្រតិបត្តិការមិត្តភាព និងសាមគ្គីភាពក្នុងក្រប ខ័ណ្ឌសហភាពអន្តរសភាហ្វ្រង់កូហ្វូន (APF) ព្រមទាំងបង្កើន ប្រសិទ្ធភាពនិងតួនាទីរបស់យន្តការនានាក្រោមឧិវាទសហភាពអន្តរសភាហ្វ្រង់កូ ហ្វូនផងដែរ”៕