ពិធីអបអរសាទរខួបលើកទី ១០១០ ឆ្នាំ នៃថាំងឡុង - ហាណូយ

(VOVWORLD) - នាយប់ថ្ងៃទី ១០ ខែតុលា គណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហាណូយ បានប្រារព្ធពិធីអបអរសាទរខួបលើកទី ១០១០ នៃថាំងឡុង - ហាណូយ (១០១០ - ២០២០)។ 
ពិធីអបអរសាទរខួបលើកទី ១០១០ ឆ្នាំ នៃថាំងឡុង - ហាណូយ - ảnh 1ការសម្តែងសិល្បៈក្នុងពិធីអបអរសាទរ ១០១០ ឆ្នាំនៃថាំងឡុង-ហាណូយ  

អញ្ជើញចូលរួមក្នុងពិធីអបអរសាទរនេះ មានវត្តមាន សមាជិកប្រចាំការនៃគណៈលេខាមជ្ឈិមបក្សលោក Tran Quoc Vuong; អនុប្រធានរដ្ឋសភាលោកស្រី Tong Thi Phong; ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Pham Binh Minh និងថ្នាក់ដឹកនាំក្រសួង មន្ទីរនិងសហជីពនៅមជ្ឈឹមនិងទីក្រុងហាណូយផងដែរ។

អញ្ជើញថ្លែងក្នុងពិធីអបអរសាទរនេះ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ប្រពៃណីវប្បធម៌ វីរជន សន្តិភាពនិងមិត្តភាព ជានិច្ចកាលជាគុណតម្លៃវប្បធម៌ស្នូល មានលក្ខណៈដឹកនាំ ដើម្បីជួយថាំងឡុង - ហាណូយគងវង្សជានិរន្តនិងមានការអភិវឌ្ឍយ៉ាងស្រចះត្រចង់។ ហេតុដូច្នេះ ប្រជាជនហាណូយជំនាន់បច្ចុប្បន្ន ត្រូវមានទំនួលខុស ត្រូវគោរព ការពារនិងទទួលមរតកនូវគុណតម្លៃដ៏ពិសិដ្ឋទាំងនេះ ដើម្បីលើកកម្ពស់គុណតម្លៃរបស់រដ្ឋធានី នៅក្នុងសម័យហូជីមិញ និងបញ្ជូនបន្តទៅជំនាន់កូនចៅក្រោយៗ។ បក្សភាពនិងប្រជា ជនគ្រប់ជាន់ថ្នាក់នៃរដ្ឋធានី មានឆន្ទៈរួមសាមគ្គីតែមួយ រួមបញ្ចូលទាំងស្មារតី កម្លាំង ប្រាជ្ញានិងទេពកោសល្យទាំងអស់ ដើម្បីកសាងរដ្ឋធានីឱ្យកាន់តែមានភាពរឹងមាំ អរិយធម៌ ទំនើប និងប្រគៀកស្មាជាមួយរដ្ឋធានី នៃបណ្តាប្រទេសនៅជុំវិញពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ