ពិធីអបអរសាទរខួបលើកទី ១១០ នៃការបង្កើតខេត្ត Lai Chau
(VOVWORLD) - នាយប់ថ្ងៃទី ៥ ខែតុលា នៅទីលានប្រ ជាជនខេត្ត Lai Chau នៃទីក្រុង Lai Chau បានប្រារព្ធពិធីអបអរសាទរខួបលើកទី ១១០ ឆ្នាំនៃការបង្កើតខេត្ត (១៩០៩-២០១៩) និងរយៈពេល ៧០ ឆ្នាំនៃការបង្កើតគណៈកម្មាធិការបក្សខេត្ត (១៩៤៩-២០១៩) រួមទាំងទទួលគ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទី១ផងដែរ។
សមាជិកការិយាល័យនយោបាយនិងជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនិស្តវៀតណាម លោក Tran Quoc Vuong បានតាងនាមបក្សនិងរដ្ឋ ប្រគល់គ្រឿងឥស្សរិយយសដល់បក្សភាគ រដ្ឋអំណាចនិងប្រជាជនបណ្តាជនជាតិនៅខេត្ត Lai Chau |
អញ្ជើញថ្លែងក្នុងពិធី តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ សមាជិកការិយាល័យនយោ បាយនិងជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនិស្តវៀតណាម លោក Tran Quoc Vuong បានអបអរសាទរនិងកោតសរសើរចំពោះសមិទ្ធិផលដែលបក្ស ភាគនិងប្រជាជននៃបណ្តាជនជាតិភាគតិចនៅខេត្ត Lai Chau ទទួលបាននាពេលកន្លង មក។
នាពេលខាងមុខ លោក Tran Quoc Vuong បានស្នើអោយខេត្ត គួរតែបន្តលើកកម្ពស់គុណសម្បត្តិសក្តានុពលរបស់ខ្លួន ទាក់ទាញរាល់ប្រភពធនធាន អភិវឌ្ឍន៍ប្រកបដោយចីរភាពដោយផ្សារភ្ជាប់ជាមួយកិច្ចការពារបរិស្ថាន បង្ការនិងកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ ជាពិសេសផ្តោតសំខាន់លើការអភិវឌ្ឍផលិតកម្មកសិកម្ម ក៏ដូចជាអនុវត្តបានយ៉ាងល្អ នូវគោលនយោបាយសន្តិសុខសង្គម និងធ្វើឱ្យប្រសើរឡើងនូវជីវភាពទាំងខាងសម្ភារៈនិងខាងស្មារតីសម្រាប់ប្រជាជនជនជាតិភាគតិចនៅក្នុងខេត្ត ជាពិសេសនៅតំបន់ដាច់ស្រយាល តំបន់ព្រំដែននិងតំបន់សម្រាប់តាំងទីលំនៅថ្មី ជាដើម។
ម្យ៉ាងវិញទៀត ត្រូវអភិវឌ្ឍសេដ្ឋកិច្ចសង្គមអោយផ្សាភ្ជាប់នឹងការធានាការពារជាតិនិងសន្តិសុខ រក្សាស្ថេរភាពនយោបាយក្នុងគ្រប់ស្ថានការណ៍ ការពារឯករាជ្យអធិបតេយ្យភាពនិងបូរណភាពទឹកដី ភ្ជាប់នឹងការកសាងព្រំដែនសន្តិភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការរយៈពេលវែងនិងស្ថេរភាព។
ក្នុងឱកាសនេះ លោក Tran Quoc Vuong បានតាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋអញ្ជើញប្រគល់គ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទីមួយ ជូនបក្សភាគ អាជ្ញាធរនិងប្រជាជនបណ្តាជនជាតិនៅខេត្ត Lai Chau ផងដែរ៕