ពិធីអបអរសាទរខួបលើកទី ៥៣ នៃទិវាបង្កើតអាស៊ាននៅសហរដ្ឋអាមេរិក

(VOVWORLD) - ស្ថានទូតវៀតណាមប្រចាំសហរដ្ឋអាមេរិកកាលពីថ្ងៃទី ២០ ខែសីហាបានរៀបចំពិធីរំលឹកខួបលើកទី ៥៣ ឆ្នាំនៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) តាមប្រព័ន្ធអនឡាញ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយស្ថានទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក (ក្នុងនាមជាប្រធានអាស៊ាន ២០២០) សហការជាមួយស្ថានទូតនៃប្រទេសជាសមាជិកអាស៊ានប្រចាំនៅសហរដ្ឋអាមេរិក។
ពិធីអបអរសាទរខួបលើកទី ៥៣ នៃទិវាបង្កើតអាស៊ាននៅសហរដ្ឋអាមេរិក - ảnh 1 លោក David Stilwell ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក

ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ លោក David Stilwell ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក បានបញ្ជូនការអបអរសាទររបស់ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Pompeo ដែលក្នុងនោះវាយតម្លៃថា អាស៊ានបានក្លាយជាតំបន់សន្តិភាពស្ថិរភាពនិងមានវិបុលភាពកាន់តែខ្លាំងឡើង ដោយអះអាងថាអាស៊ាននិងយន្តការនានាដែលដឹកនាំដោយអាស៊ានគឺជាផ្នែកដ៏សំខាន់មួយនៃចក្ខុវិស័យរបស់សហរដ្ឋ អាមេរិកនៅតំបន់មហាសមុទ្រឥណ្ឌូ - ប៉ាស៊ីហ្វិក។

លោកឧបការីរដ្ឋមន្រ្តីក្រសួងការបរទេស Stiwell ក៏បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកបាននឹងកំពុង ចែករំលែកគោលការណ៍ ដែលបានចែងនៅក្នុងចក្ខុវិស័យរបស់អាមេរិកនិងអាស៊ានស្តីតំបន់មហាសមុទ្រឥណ្ឌូ - ប៉ាស៊ីហ្វិក ដែលក្នុងនោះគាំទ្រចំពោះមជ្ឈភាពរបស់អាស៊ានក្នុងការគោរពអធិបតេយ្យការ និងការគោរពច្បាប់ជាចម្បងនិងតម្លាភាពផងដែរ។ សហរដ្ឋអាមេរិកនឹងបន្តរួមដំណើរជាមួយអាស៊ាន ដើម្បីបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាមេរិក - អាស៊ានដែលក្នុងនោះសហរដ្ឋអាមេរិកបន្តគាំទ្រអាស៊ានក្នុងការលើកកំពស់សមត្ថភាពខាងនាវាចរណ៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ