ពិធីអបអរសាទរខួបលើកទី ៧៥ នៃទិវាបុណ្យជាតិ ទី ២ កញ្ញានៅប្រទេសមួយចំនួន

(VOVWORLD) - អបអរសាទរខួបលើកលើកទី ៧៥ នៃទិវាបុណ្យជាតិនៃសាធា រណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥-  ២ កញ្ញា ២០២០) នៅថ្ងៃទី ១ ខែកញ្ញាស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WHO) និងអង្គការអន្តរជាតិដទៃទៀតនៅទីក្រុងហ្សឺណែវ (ស្វ៊ីស) បានប្រារព្ធពិធីអបអរជាផ្លូវការនៅទីស្នាក់ការនៃស្ថានបេសកកម្មផងដែរ។
 ពិធីអបអរសាទរខួបលើកទី ៧៥ នៃទិវាបុណ្យជាតិ ទី ២ កញ្ញានៅប្រទេសមួយចំនួន - ảnh 1ប្រតិភូវៀតណាមនិងឆែកចូលរួមអបអរសាទរខួបលើកទី ៧៥ នៃទិវាបុណ្យជាតិសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥- ២ កញ្ញា  ២០២០) នៅទីក្រុងប្រាគ

ថ្លែងក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតលោកស្រី Le Thi Tuyet Mai ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅ ហ្សឺណែវបានអះអាងថា មន្ត្រីទាំងអស់នៃស្ថានបេសកកម្មវៀតណាមអមអង្គការសហប្រជាតិនិងអង្គការអន្តរជាតិដទៃទៀតប្រចាំទីក្រុងហ្សឺណែវដែលតំណាងឱ្យបក្សនិងរដ្ឋវៀតណាម បាននិងកំពុងជំរុញទំនាក់ទំនងការបរទេសរបស់វៀតណាម ដោយអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ម្ចាស់ការ ពហុបែបនិងពហុភាគីក្នុងទំនាក់ទំនងការបរទេស។ ជាមួយគ្នានេះ ជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសដទៃទៀត ដោយឈរលើមូលដ្ឋាននៃការគោរពឯករាជ្យ អធិបតេយ្យភាព សមភាពនិងមានផលប្រយោជន៍ទៅវិញទៅមក ក៏ដូចជាដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។

នាថ្ងៃដដែល នៅទីក្រុងប្រាក ស្ថានទូតវៀតណាមប្រចាំសាធារណរដ្ឋឆែក បានប្រារព្ធខួបលើកទី ៧៥ នៃទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ សម្តែងពីកិត្តិយសរបស់ខ្លួនដែលមានវត្តមានក្នុងពិធីនេះ លោកនាយករដ្ឋមន្រ្តីឆែក Andrej Babis បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរលើវិស័យជាច្រើន ជាពិសេសកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងអំឡុងពេលដែលរីករាលដាលជំងឺរាតត្បាត។ លោកនាយករដ្ឋមន្រ្តីឆែកក៏បានបង្ហាញជំនឿថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប (EU) និងវៀតណាម (EVFTA) ដែលបានចូលជាធរមាននៅថ្ងៃទី ១ ខែសីហាឆ្នាំ ២០២០ នឹងចូលរួមចំណែកលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរនាពេលអនាគតជាពុំខាន។

ស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីបក៏បានរៀបចំព្រឹត្តិការណ៍ដើម្បីផ្សព្វផ្សាយវប្បធម៌និងរូបភាពប្រទេសនិងប្រជាជនវៀតណាម ចំពោះមិត្តភក្តិអន្តរជាតិ។  ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីប លោក Tran Thanh Cong បានធ្វើជាអធិបតីក្នុងសន្និសីទកាសែត ដោយបានណែនាំអំពីភាពស្រស់ស្អាតខាងវប្បធម៌និងលក្ខណៈពិសេសនៃម្ហូបអាហារវៀតណាមដល់ប្រព័ន្ធផ្សព្វផ្សាយនិងមិត្តភក្តិអេហ្ស៊ីប៖ “ទំនាក់ទំនងត្រូវបានបង្កើតឡើងដោយផ្អែកលើបណ្តាញវប្បធម៌និងការផ្សព្វផ្សាយព័ត៌មាន។ ជាពិសេស ក្នុងស្ថានភាពបច្ចុប្បន្ន ដើម្បីឈានទៅរកភាពជិតស្និទ្ធជាមួយគ្នា បណ្តាញផ្សព្វផ្សាយដើម្បីលើកកម្ពស់មុខមាត់ប្រទេសនីមួយៗលើប្រព័ន្ធផ្សព្វផ្សាយមានសារៈសំខាន់ណាស់។ ដូច្នេះ ក្នុងឱកាសនេះ យើងបានជំរុញការបញ្ចាំងខ្សែភាពយន្តណែនាំអំពីម្ហូបវៀតណាម របាំវៀតណាមនិងចម្រៀងនៅតាមបណ្តាញសារព័ត៌មានអេហ្ស៊ីប ដើម្បីឱ្យប្រជាជនអេហ្ស៊ីបបានយល់ច្បាស់អំពីរូបភាពទឹកដីនិងមនុស្សវៀតណាម”។ នេះបើយោងតាមប្រសាសន៍របស់លោក Tran Thanh Cong។

នាថ្ងៃទី ១ ខែកញ្ញា នៅវិមានវប្បធម៌ឡាវមានទីតាំងនៅទីក្រុងវៀងចន្ទន៍ ក្រសួងព័ត៌មានវប្បធម៌និងទេសចរណ៍ឡាវបានសហការជាមួយស្ថានទូតវៀតណាមប្រចាំនៅឡាវរៀបចំពិព័រណ៍រូបថត ដោយបានតាំងបញ្ហាញរូបថតជាង ១៣០ ស្តីពីកិច្ចសហប្រតិបត្តិការឡាវ - វៀតណាមក្នុងការតស៊ូដើម្បីឯករាជ្យក៏ដូចជាបុព្វហេតុការពារនិងកសាងមាតុភូមិនៃប្រទេសទាំងពីរ។ ការតាំងពិព័រណ៍នេះនឹងប្រព្រឹត្តទៅដល់ថ្ងៃទី ៣ ខែកញ្ញា៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ