ពិធីអបអរសាទរខួបលើកទី ៨០ឆ្នាំ នៃទិវាវៀតណាមខាងត្បូងក្រោកឈរឡើង

(VOVWORLD) - ការក្រោកឈរឡើងនេះបានបន្សល់ទុកនូវមេរៀនជាច្រើន ដែលរួមចំណែកដល់ជ័យជំនះនៃការក្រោកឈរឡើងទូទៅ នៅខែសីហាឆ្នាំ ១៩៤៥ និងមហាជ័យជំនះ នៅនិទាឃរដូវឆ្នាំ ១៩៧៥។ 
ពិធីអបអរសាទរខួបលើកទី ៨០ឆ្នាំ នៃទិវាវៀតណាមខាងត្បូងក្រោកឈរឡើង - ảnh 1 លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Van Nen  អញ្ជើញថ្លែងក្នុងពិធី (រូបថត៖ laodong.vn)

នាព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា គណៈ កម្មាធិការបក្សទីក្រុង - ក្រុមប្រឹក្សាប្រជាជន - គណៈកម្មាធិការប្រជា ជន - គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញ បានប្រារព្ធពិធីអបអរសាទរខួបលើកទី ៨០ឆ្នាំ នៃទិវាវៀតណាមខាងត្បូងក្រោក ឈរឡើង (២៣ វិច្ឆិកា ១៩៤០ - ២៣ វិច្ឆិកា ២០២០)។

មុននេះគម្រប់ ៨០ ឆ្នាំ ការក្រោក ឈរឡើងបានផ្ទុះឡើង នៅស្ទើរតែគ្រប់ខេត្តភាគខាងត្បូង ដោយស្មារ តីអង់អាចក្លាហាន ដណ្តើមបានអាជ្ញាធរនៅតាមកន្លែងជាច្រើន។ ការក្រោកឈរឡើងនេះបានបន្សល់ទុកនូវមេរៀនជាច្រើន ដែលរួមចំណែកដល់ជ័យជំនះនៃការក្រោកឈរឡើងទូទៅ នៅខែសីហាឆ្នាំ ១៩៤៥ និងមហាជ័យជំនះ នៅនិទាឃរដូវឆ្នាំ ១៩៧៥។ ក្រោយឆ្នាំ ១៩៧៥ បក្សភាគ អាជ្ញាធរនិងប្រជាជនទីក្រុងហូជីមិញ បានខិតខំប្រឹងប្រែងកសាងនិងអភិវឌ្ឍន៍ទីក្រុងសក្តិសមនឹងឈ្មោះលោកប្រធានហូជីមិញ។ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Van Nen  បានលើកមតិថា៖ “ក្នុងឱកាសរំលឹកដល់ចលនាវៀតណាមខាងត្បូងក្រោកឈរឡើង យើងមិនអាចបំភ្លេចបាននូវឆន្ទៈនិងការលះបង់ដ៏ធំធេងរបស់ប្រជាជាតិទាំងមូលចំពោះមាតុភូមិ វៀតណាម។ យើងបន់ស្រន់រួមគ្នា ខិតខំលើកស្ទួយស្មារតីនៃចលនាវៀតណាមខាងត្បូងក្រោកឈរឡើង និងពង្រីកប្រពៃណីដ៏រុងរឿងរបស់ប្រទេសជាតិ ក្នុងការកសាងទីក្រុងហូជីមិញសក្តិសមនឹងទីក្រុងដែលមានឈ្មោះហូជីមិញ  ទីក្រុងវីរភាព”

ប្រតិកម្មទៅវិញ

ផ្សេងៗ