ពិធីអបអរសាទរខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ជប៉ុន
(VOVWORLD) - នាយប់ថ្ងៃទី១៨ខែកញ្ញា នៅទីក្រុងហាណូយ សមាគមន៍មិត្តភាពវៀតណាម - ជប៉ុន (នៃសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាម)បានរួមសហការ ជាមួយសមាគមមិត្តភាព ជប៉ុន-វៀតណាមនិងស្ថានទូតជប៉ុនប្រចាំនៅវៀតណាម រៀបចំពិធីអបអរសាទរខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ជប៉ុន(ថ្ងៃទី២១ខែកញ្ញាឆ្នាំ១៩៧៣-ទី២១ខែកញ្ញាឆ្នាំ២០១៨) ។
លោក Pham Minh Chinh ថ្លែងមតិក្នុងពិធី (រូបថតៈ daidoanket) |
នៅក្នុងពិធី លោក Pham Minh Chinh សមាជិកការិយាល័យនយោបាយ លេខា មជ្ឈឹមបក្ស ប្រធានគណៈចាត់តាំងមជ្ឈឹមនិងជាប្រធានសមាគមសមាជិកសភា មិត្តភាពវៀតណាម - ជប៉ុនបានបញ្ជាក់ថា ចំណងមិត្តភាពភាពស្មោះត្រង់និងភាព ជឿជាក់នយោបាយខ្ពស់គឺជាគ្រឹះដ៏រឹងមាំ សម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរ។ លោក Pham Minh Chinh បានឲ្យដឹងថែមទៀតថា រួមជាមួយទំនាក់ទំនងការទូតរបស់រដ្ឋនិងទំនាក់ទំនងការទូតប្រជាជននោះ ទំនាក់ ទំនងការទូតសភាក៏ត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរដែរ។
រីឯខ្លួនវិញ ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសវៀតណាមលោក Umeda Kunio បានឲ្យដឹងថាក្នុងឱកាសប្រារព្ធខួបលើកទី៤៥នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ រហូតមកដល់ពេលនេះមានព្រឹត្ដិការណ៍ជាង ១២០ ដែលត្រូវបានរៀបចំធ្វើឡើងនៅប្រទេសទាំងពីរ។ លើសពីនេះទៅទៀតនៅចុងឆ្នាំ ២០១៨ នេះ មាន ព្រឹត្តិការណ៍ជាង ៥០ ទៀតនឹងត្រូវបានរៀបចំឡើងផង ដែរ។ លោក Umeda Kunio បានវាយតម្លៃថា ជប៉ុននិងវៀតណាមមិនត្រឹមតែ ចែករំលែកផលប្រយោជន៍ជាយុទ្ធសាស្ត្រប៉ុណ្ណោះទេ ថែមទាំងមានទំនុកចិត្តរឹងមាំ ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពល្អប្រសើរបំផុតតាំងពីមុនមក៕