ពិធីអបអរសាទរខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-បារាំង

(VOVWORLD) -នារសៀលថ្ងៃទី២៦ខែមិនា នៅទីស្នាក់ការរដ្ឋសភានៃទីក្រុងប៉ារីស អគ្គលេខាបក្ស កុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ប្រធានរដ្ឋសភាបារាំង Francois De Rugy បានអញ្ជើញចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥នៃទិវាបង្កើត ទំនាក់ទំនងការទូតវៀតណាម-បារំាង (១៩៧៣-២០១៨)។ 
ពិធីអបអរសាទរខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-បារាំង - ảnh 1ប្រធានរដ្ឋសភាបារាំង លោក Francois De Rugy អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ Trí Dũng/TTXVN) 

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាបារាំង លោក Francois De Rugy អញ្ជើញមានប្រសាសន៍ថា៖

        “សតវត្សនេះ ជាសតវត្សដែលបានគេទទួលស្គាល់ថាជាសតវត្សរបស់ទ្វីបអាស៊ី ហើយវៀតណាមជាដៃគូសំខាន់របស់បារាំងក្នុងតំបន់។ ក៏ដោយសារការទទួលស្គាល់ នេះបានជាប្រទេសយើងទាំងពីរមានការ ប្តេជ្ញាចិត្តក្នុងការសម្រេចបាននូវ កិច្ចព្រមព្រៀងដៃគូយុទ្ធសាស្ត្រវៀត ណាម-បារាំង ដោយបានបើកទូលាយកិច្ចសហប្រតិបត្តិ ការលើវិស័យជាច្រើន។ ខ្ញុំសង្ឃឹមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU គ្រោងនឹងមានសុពលភាពក្នុងឆ្នាំ២០១៨នេះ នឹងរួមចំណែកជម្រុញក្រុមហ៊ុនបារាំង មានវត្តមានធ្វើអាជីវកម្មនៅវៀតណាមកាន់តែច្រើនថែមទៀត”។

        អញ្ជើញថ្លែងមតិក្នុងពិធី លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ ធ្ងន់ថា បារំាងជានិច្ចកាល ជាដៃគូជួរមុខរបស់វៀតណាមនៅទ្វីបអឺរ៉ុបក៏ដូចជាលើពិភព លោក៖

        “ការរឹតចំណងទំនាក់ទំនងកិច្ចសហប្រតិបត្តិការវៀតណាម-បារាំងជាតម្រូវការចំាបាច់ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ។ យើងទាំងពីរគប្បីធ្វើឲ្យស៊ីជម្រៅថែមទៀត នូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ បង្កើនការជឿទុកចិត្តនយោបាយ បង្កើនការ ផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់និងបើកទូលាយការជួបប្រាស្រ័យប្រជាជន។ ជាពិសេស រួមសហការយ៉ាងជិតស្និទ្ធលើបណ្តាបញ្ហាតំបន់និងអន្តរជាតិដែលភាគីទាំង ពីរមានការយកចិត្តទុកដាក់ដូចគ្នា”។

        អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong មានបំណងថា បារំាងនឹងគាំទ្រវៀតណាមអភិវឌ្ឍន៍ទំនាក់ទំនងជាមួយ EU។ ហើយវៀតណាមត្រៀម ជាស្រេច ធ្វើជាស្ពានតភ្ជាប់សហគ្រាសបារាំងទាក់ទង់ផ្ទាល់ជាមួយទីផ្សារអាស៊ាន និងបណ្តាប្រទេសជាសមា ជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃ គូអន្តរប៉ាស៊ីហ្វិក (CPTPP)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ