ពិធីអបអរសាទរថ្នាក់ជាតិដើម្បីរំលឹកខួបលើកទី១៣០ នៃទិវាកំណើតរបស់ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា លោក Nguyen Van To
(VOVWORLD) - នាព្រឹកថ្ងៃទី២ ខែមិថុនា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្ស រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម បានរៀបចំពិធីអបអរសាទរថ្នាក់ជាតិ ដើម្បីរំលឹកខួបលើកទី១៣០ នៃទិវាកំណើតរបស់ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា លោក Nguyen Van To (៥ មិថុនា ១៨៨៩ - ៥ មិថុនា ២០១៩)។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ TTXVN) |
អញ្ជើញថ្លែងមតិក្នុងពិធី ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖ “ការរួមចំណែកដ៏ធំធេងមួយរបស់លោក Nguyen Van To ក្នុងនាមជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា គឺត្រូវគ្រប់គ្រងរដ្ឋសភា ផ្តល់មតិយោបល់និងអនុម័តលើរដ្ឋធម្មនុញ្ញដើមដំបូងរបស់ប្រទេសជាតិ នោះគឺជារដ្ឋធម្មនុញ្ញឆ្នាំ១៩៤៦ តែម្តង។ ដោយមានខ្លឹមសារមនោគមវិជ្ជាជឿនលឿន ហើយមានគុណសម្បត្តិយូរអង្វែង។ រហូតមកដល់សព្វថ្ងៃនេះ រដ្ឋធម្មនុញ្ញឆ្នាំ ១៩៤៦ បានអះអាង នូវឯករាជ្យ សេរីភាពជាតិនិងសុភមង្គលរបស់ប្រជាជនវៀតណាម។ លើសពីនេះទៅទៀត គឺបញ្ជាក់ ពីសិទ្ធិជាម្ចាស់របស់ពលរដ្ឋនីមួយៗ សិទ្ធិនិងកាតព្វកិច្ចកសាងរដ្ឋមួយរបស់ប្រជាពលរដ្ឋ ដោយប្រជាជននិងដើម្បីប្រជាជនជានិច្ច”។
ជីវិតបូជាសម្រាប់ប្រទេសជាតិ ដើម្បីប្រជាជនរបស់លោក Nguyen Van To គឺជាគំរូដ៏ឧត្តុងឧត្តមសំរាប់សមាជិករដ្ឋសភា កម្មាភិបាល បក្ខជននិងប្រជាជនទាំងអស់ដើម្បីសិក្សានិងយកជាគំរូតាមផងដែរ៕