ពិធីអបអរសាទរទិវាអន្តរជាតិ Francophonie អន្តរជាតិឆ្នាំ ២០២២ នៅទីក្រុងហាណូយ

(VOVWORLD) - វៀតណាមជាគំរូដ៏ល្អសម្រាប់ការគាំទ្រដល់យុវជន ជាពិសេសក្នុងវិស័យសហគ្រិនភាព។ អង្គការអន្តរជាតិ Francophonie មានបំណងចង់រួមចំណែកក្នុងរឿងនេះដោយការពង្រឹងការតភ្ជាប់រវាងតួអង្គសេដ្ឋកិច្ច Francophone។ 
ពិធីអបអរសាទរទិវាអន្តរជាតិ Francophonie អន្តរជាតិឆ្នាំ ២០២២ នៅទីក្រុងហាណូយ - ảnh 1លោកស្រី Louise Mushikiwabo អគ្គលេខាធិការអង្គការ Francophonie ថ្លែងក្នុងពិធីអបអរសាទរជាផ្លូវការនៃទិវាអន្តរជាតិ  Francophonie ឆ្នាំ ២០២២ និងខួបលើកទី ២៥ នៃកិច្ចប្រជុំកំពូលហាណូយលើកទី ៧ ឆ្នាំ ១៩៩៧ នាថ្ងៃទី ២៥ ខែមីនា នៅទីក្រុងហាណូយ (រូបថត៖ TTXVN/CVN)

ពិធីអបអរសាទរជាផ្លូវការនៃទិវា Francophonie អន្តរជាតិឆ្នាំ ២០២២ និងខួបលើកទី ២៥នៃកិច្ចប្រជុំកំពូល Francophonie លើកទី ៧ ឆ្នាំ ១៩៩៧ នៅវៀតណាមបានប្រព្រឹត្តទៅនាយប់ថ្ងៃទី ២៥ ខែមីនា នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិហាណូយ លេខ ១១ ផ្លូវ Le Hong Phong។ ក្នុងពិធីបើក រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានសង្កត់ធ្ងន់ថា៖ “ការរីកចម្រើនរបស់សមាជិក Francophone ក្នុងនោះមានវៀតណាមនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសហគមន៍ Francophone។ វៀតណាមបន្តរួមចំណែកយ៉ាងសកម្ម និងមានការទទួលខុសត្រូវចំពោះការពង្រឹងសន្តិភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងសហគមន៍ Francophone និងនៅលើពិភពលោក។ យើងសង្ឃឹមថាអង្គការ Francophonie នឹងបន្តរៀបចំគណៈប្រតិភូជំរុញសេដ្ឋកិច្ចទៅកាន់ប្រទេសវៀតណាមនិងបណ្តាប្រទេសសមាជិក Francophone ដើម្បីពង្រីកនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច Francophone ដើម្បីជាប្រយោជ ន៍ដល់ប្រទេសជាសមាជិកនិងវិបុលភាពរួមនៃសហគមន៍ Francophone”។

ពិធីអបអរសាទរទិវាអន្តរជាតិ Francophonie អន្តរជាតិឆ្នាំ ២០២២ នៅទីក្រុងហាណូយ - ảnh 2រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son ថ្លែងក្នុងពិធីអបអរសាទរ (រូបថត៖ Anh Tuan/VOV)

ចំណែកលោកស្រី Louise Mushikiwabo អគ្គលេខាធិការនៃអង្គការអន្តរជាតិនៃបណ្តាប្រទេសនិយាយភាសាបារាំងបានសង្កត់ធ្ងន់ថា អនាគតគឺស្ថិតនៅក្នុងបាតដៃយុវជនជំនាន់ក្រោយរាប់លាននាក់ ដែលតំណាងឱ្យជាង ៧០% នៃចំនួនប្រជាជនរបស់ប្រទេសមួយចំនួន។ យុវជនជំនាន់ក្រោយ គឺជាកម្លាំងមួយ ជាកម្លាំងដែលអង្គការអន្តរជាតិ Francophonie ត្រូវតែធ្វើឱ្យកាន់តែសកម្មជាងទៀត ដោយបំពេញតាមសេចក្តីប្រាថ្នាត្រឹមត្រូវរបស់ពួកគេ ហើយជាដំបូងនៃការទទួលបានការងារធ្វើ៖ “វៀតណាមជាគំរូដ៏ល្អសម្រាប់ការគាំទ្រដល់យុវជន ជាពិសេសក្នុងវិស័យសហគ្រិនភាព។ អង្គការអន្តរជាតិ Francophonie មានបំណងចង់រួមចំណែកក្នុងរឿងនេះដោយការពង្រឹងការតភ្ជាប់រវាងភ្នាក់ងារសេដ្ឋកិច្ច Francophone។ ទាំងនេះជាអត្ថន័យទាំងមូលរបស់គណៈប្រតិភូជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មដំបូងគេនៅវៀតណាមដែលដឹកនាំដោយនាងខ្ញុំ។ ហើយនេះក៏ជាព្រឹត្តិការណ៍មួយដែលយើងបានត្រៀមរៀបចំដោយមានការគាំទ្រយ៉ាងខ្លាំងពីអាជ្ញាធរវៀតណាម”។

ក្នុងឱកាសនេះ ពានរង្វាន់កិត្តិយស Francophonie ឆ្នាំ ២០២២ ដោយក្រុមបេសក កម្មនិងអង្គការ Francophone នៅទីក្រុងហាណូយ (GADIF) ត្រូវបានប្រគល់ជូនបណ្ឌិត្យសភាការទូតវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ