ពីធីអបអរសាទរសម្រេចការងារបង្កើនកម្រាស់និងជួសជុលបង្គោលព្រំដែនវៀតណាមនិងឡាវ

(VOV)_នាព្រឹកថ្ងៃទី ៩ កក្កដា នៅតំបន់ច្រកទ្វាព្រំដែន Thanh Thuy (ខេត្ត ​
Nghe An ) ភាគកណ្ដាលវៀតណាម និង Nam On ( ខេត្ត ​Bolukhamsay) ​ប្រទេស ឡាវ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung និងនាយករដ្ឋមន្ត្រីឡាវ
 លោក Thoong Sing Thammavong បានធ្វើ​អធិបតីពិធីអបអរសាទរសម្រេច ការ ងារបង្កើនកម្រាស់និងជួសជុលបង្គោល​ព្រំដែនវៀតណាមនិងឡាវ។
ពីធីអបអរសាទរសម្រេចការងារបង្កើនកម្រាស់និងជួសជុលបង្គោលព្រំដែនវៀតណាមនិងឡាវ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung និងនាយករដ្ឋមន្ត្រីឡាវ លោក Thoong Sing Thammavong (TTXVN)

ថ្លែងមតិនៅពិធីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បាន
សង្កត់ ធ្ងន់ថា÷ ការងារបង្កើនកម្រាស់ និង​ជួសជុលបង្គោលព្រំដែនវៀតណាមនិង ឡាវ ជានិច្ចកាលបានបក្ស រដ្ឋ និង​រដ្ឋាភិបាលនៃប្រទេសទាំងពីរយកចិត្តទុកដាក់ 
បញ្ជាណែនាំ។ ការសម្រេច​ការងារបង្កើនកម្រាស់និងជួសជុលបង្គោលព្រំ ដែនវៀត
ណាម និងឡាវ គឺជា​និមិត្តrUbអោយទំនាក់ទំនងមិត្តភាព ប្រពៃណី ចំណងសាមគ្គី
ភាព ពិសេស ស្មោះត្រង់ រវាងវៀតណាមនិងឡាវ បង្កលក្ខណះងាយសស្រួល សំ
រាប់ ការងារគ្រប់គ្រងនិងការពារព្រំដែន ជMរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម  វិនិយោគ ផ្លាស់ប្តុរសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍ នៃប្រជាជននៅ
តំបន់ព្រំដែន រួមចំណែកពង្រឹងសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់និងសុវត្ថិភាព​សង្គមនៅតំបន់ព្រំដែន រួមចំណែកជំរុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិ​បត្តិ ការរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីឡាវ លោក Thoong Sing Thammavong 
បានអះ អាងនូវការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាល និងប្រជាជន​ឡាវរួមសហការជា មួយរដ្ឋាភិបាល និងប្រជាជនវៀតណាម កសាងខ្សែរផ្លូវ​ព្រំដែនមួយប្រកបដោយ មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ រួមគ្នាអភិវឌ្ឍន៍។ ក្នុងឱកាសនេះដែរ ​នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ​និងនាយក​រដ្ឋមន្ត្រីឡាវ 
លោក Thoong Sing Thammavong បានទៅទស្សនាមណ្ឌលផលិតកម្មនៅខេត្ត Nghe
An ផងដែរ។

 ក៏ក្នុងឱកាសនេះដែរ ឆ្លើយសម្ភាសន៍អ្នកយិកព័័ត៍មានវៀតណាម រដ្ឋមន្ត្រីការ
បរទេសវៀតណាម លោក Pham Binh Minh ប្រធានគណះកម្មាធិការ​បញ្ជាណែនាំ ជាតិ អំពីការបោះបង្គោលព្រំដែនលើដីគោក បានអោយដឹងាថា÷ ក្នុងរយះពេល៥
ឆ្នាំកន្លងទៅ វៀតណាមនិងឡាវ​ សម្រេចបានទីតាំងបោះ​បង្គោល​ព្រំដែនចំនួន ៧៩៣ ស្មើនឹងបង្គោលព្រំដែនចំនួន៨៣៥។ រដ្ឋមន្ត្រី​ការបរទេស​ Pham Binh Minh បានសង្កត់ធ្ងន់ថា÷

          “ ព្រឹត្តិការណ៍នេះមានអត្ថន័យនយោបាយដ៏សែនសំខាន់ បង្ហាញនូវការ​ទំ នុកទុកចិត្តនិងការយល់ដឹង​គ្នាទៅវិញទៅមក រវាងបក្សទាំងពីរ រដ្ឋទាំង​ពីរ និង ប្រជាជននៃប្រទេសទាំងពីរ។ នេះគឺជានិមិត្តរូបរស់រវើកនៃចំណងមិត្តភាព ប្រ
ពៃ ណី ចំណងសាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការលើ​គ្រប់វិស័យរវាង រដ្ឋទាំងពីរ ដោយឈរលើគោលការណ៍គោរពឯករាជ្យ អធិបតេយ្យភាព ​​បូរណ
ភាពដែនដី  សមភាព និង​មានផលប្រយោជន៍ដូចគ្នា ​ដើម្បី​ខ្សែរផ្លូវព្រំដែនមួយ​សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ​ដើម្បីផលប្រយោជន៍របស់ប្រជាជន នៃប្រទេសទាំងពីរ។៕ ​”

ប្រតិកម្មទៅវិញ

ផ្សេងៗ