ពិធីអាវផាយទីក្រុងហូជីមិញលើកទី២បានបើកជាផ្លូវការ
|
ពិធីអាវផាយទីក្រុងហូជីមិញលើកទី២បានបើកជាផ្លូវការ |
(VOV)_នាថ្ងៃទី៧ មិនា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) បានប្រព្រឹត្ត ទៅពិធីអាវផាយទីក្រុងហូជីមិញ លើកទី២ ឆ្នាំ ២០១៥។ ពិធីនេះគឺជាសកម្មភាពប្រ
ចាំឆ្នាំ ដែលបានទីក្រុងរៀបចំឡើង ដើម្បីពង្រីកសកម្មភាពលើកដំកើង អភិរក្ស និងពង្រីកតំលៃវប្បធម៌ប្រពៃណី ភាពស្រស់ស្អាតនៃអាវផាយវៀតណាម។ ថ្លែង
មតិ នៅទីនេះ លោកស្រី Nguyen Thi Hong អនុប្រធានគណៈកម្មាធិការប្រជាជន ទីក្រុងហូជីមិញ បានអោយដឹងថា៖
“ បណ្ដាវប្បធម៌ប្រពៃណីដ៏យូរអង្វេងរបស់វៀតណាម បានជះឥទ្ធិពលជាច្រើនចំពោះជីវភាពរស់នៅរបស់ប្រជាជនវៀតណាម។ ពិធីនេះមិនគ្រាន់តែលើកដម្កើងអាវផាយរបស់នារីវៀតណាមប៉ុណ្ណោះទេ ថែមទាំងរំលឹកឡើងវិញនូវដំណាក់កាលអភិវឌ្ឍន៍ដ៏យូរអង្វេងរបស់ប្រជាជនវៀតណាមទៀតផង៕”