ពូនជ្រំចំណងមិត្តភាពជាប្រពៃណីវៀតណាមរុស្ស៊ី

(VOVWORLD) - នាល្ងាចថ្ងៃទី ២៨ ធ្នូ នៅ ទីក្រុងហាណូយ ប្រធានគណកម្មាធិការបជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man បានអញ្ជើញទទួលជួបសន្ទនាជាមួយគណៈប្រតិភូសភាសង្គមកិច្ចរុស៊ី ដឹកនាំដោយលោក Sergey Aleksandrovich អនុប្រធានសភាសង្គមកិច្ចរុស៊ី។ 
ពូនជ្រំចំណងមិត្តភាពជាប្រពៃណីវៀតណាមរុស្ស៊ី - ảnh 1ពូនជ្រំចំណងមិត្តភាពជាប្រពៃណីវៀតណាមរុស្ស៊ី 

 នាល្ងាចថ្ងៃទី ២៨ ធ្នូ នៅ ទីក្រុងហាណូយ ប្រធានគណកម្មាធិការបជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man បានអញ្ជើញទទួលជួបសន្ទនាជាមួយគណៈប្រតិភូសភាសង្គមកិច្ចរុស៊ី ដឹកនាំដោយលោក Sergey Aleksandrovich អនុប្រធានសភាសង្គមកិច្ចរុស៊ី។ នៅក្នុងជំនួបនេះ លោក Tran Thanh Man បានអះអាងថា វៀតណាមជានិច្ចកាលគោរព និងផ្ដល់អាទិភាពក្នុងការពង្រឹង ពង្រីកទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី ហើយជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ជាក់ស្ដែងលើគ្រប់វិស័យ។ វាយតម្លៃខ្ពស់ចំពោះសភាសង្គមកិច្ចរុស្ស៊ី ដែលបានគាំទ្រសហគមន៍ជនវៀតណាមនៅរុស្ស៊ីនោះ លោក Tran Thanh Man បានស្នើឲ្យសភាយសង្គមកិច្ចរុស្ស៊ីបន្តមានសកម្មភាពគាំទ្រ និងបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀតណាមដែលកំពុងរស់នៅ រៀនសូត្រ និងធ្វើការនៅរុស្ស៊ី។ លោកក៏មានបំណងថា នាពេលខាងមុខ ភាគីទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរបទពិសោធន៍លើវិស័យគ្រប់គ្រងសង្គមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ