(VOVworld) - នារសៀលថ្ងៃទី១៩ តុលា នៅរដ្ឋធានីហាណូយ អគ្គលេខាបក្សកុម្មុយ
នីស្តវៀតណាមលោក Nguyen Phu Trong ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក
Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយគណៈប្រតិភូជាន់ខ្ពស់ឡាវដឹកនាំ
ដោយឧបនាយករដ្ឋមន្រ្តីលោក Somsavat Lengsavad ដែលកំពុងមក បំពេញទស្សន
កិច្ចការងារនៅវៀតណាម។លោកអគ្គលេខាបក្ស Nguyen Phu Trong និងលោកឧប
នាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា វៀត ណាមនឹងរួមជាមួយឡាវ
រក្សានិងពូនជ្រុំជានិច្ចសំរាប់ទំនាក់ទំនងសាមគ្គីភាពពិ សេសវៀតណាម-ឡាវកាន់
តែអភិវឌ្ឍន៍ ស៊ីជំរៅនិងជាក់ស្ដែងថែមទៀតលើវិស័យ ទាំងឡាយ រួមចំណែកក្នុង
សន្តិភាព ស្ថិរភាពនិងវឌ្ឍនភាពនៅតំបន់និងលើពិភព លោក។រីឯខ្លួនវិញ ឧប
នាយករដ្ឋមន្រ្តីឡាវលោក Somsavat Lengsavad បាន អះអាងថា ឡាវនឹងធ្វើអស់ពី
កម្លាំងកាយចិត្តសហការយ៉ាងស្អិតរមួតជាមួយវៀត ណាមសំដៅអនុវត្តឲ្យបាន
ល្អនូវកិច្ចព្រមព្រៀងជាន់ខ្ពស់រវាងថ្នាក់ដឹកនាំបក្សទាំងពីរ ប្រទេសទាំងពីរដើម្បី
នាំមកនូវផលប្រយោជន៍ជាក់ស្ដែងសំរាប់ប្រជាជន ឡាវនិងវៀតណាម៕