ពូនជ្រុំនិងជំរុញ​ទំនាក់ទំនងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវកាន់តែរីកចម្រើន

(VOVWORLD) - ក្នុងឱកាសអញ្ជើញចូលរួមវេទិកាជាន់ខ្ពស់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិខ្សែក្រវ៉ាត់និងផ្លូវ លើកទី៣ នាព្រឹកថ្ងៃទី១៩ ខែតុលា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉េកាំង ប្រទេសចិន ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានអញ្ជើញជួបសន្ទនាជាមួយអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith។ 

នៅទីនេះ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានអះអាងថា វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងជាមួយឡាវ ដែលជាអាទិភាពចម្បងក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។

ពូនជ្រុំនិងជំរុញ​ទំនាក់ទំនងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវកាន់តែរីកចម្រើន - ảnh 1ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong ជួបជាមួយអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith។ រូបថត៖ Thong Nhat/TTXVN

អគ្គលេខាបក្ស-ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith បានឲ្យដឹងថា៖ “ឡាវយកចិត្តទុកដាក់ជាពិសេសចំពោះទំនាក់ទំនងជាមួយវៀតណាម ជានិច្ចកាលខិតខំប្រឹងប្រែង ពូនជ្រុំ និងនាំទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ឡាវ បន្តអភិវឌ្ឍន៍ប្រកបដោយចីរភាព កាន់តែស៊ីជម្រៅថែមទៀត; ហើយបានអះអាងនឹងរួមចំណែកយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ"។

ពូនជ្រុំនិងជំរុញ​ទំនាក់ទំនងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវកាន់តែរីកចម្រើន - ảnh 2វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងជាមួយឡាវ ដែលជាអាទិភាពចម្បងក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។ រូបថត៖ Thong Nhat/TTXVN

មេដឹកនាំទាំងពីរបានឯកភាពថា ត្រូវបន្តពង្រីកថែមទៀតនូវទំនាក់ទំនងនយោបាយជិតស្និទ្ធរវាងប្រទេសទាំងពីរ រួមចំណែករក្សាបរិយាកាសសន្តិភាព ស្ថិរភាពដើម្បីអភិវឌ្ឍន៍ បន្តផ្តោតសំខាន់ទៅលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងជាន់ខ្ពស់ កម្មវិធីសហប្រតិបត្តិការរវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរ សហការយ៉ាងជិតស្និទ្ធ ត្រៀមរៀបចំឲ្យបានល្អសម្រាប់សកម្មភាពជាន់ខ្ពស់ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការទ្វេភាគី បង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ សន្តិសុខ ដោយចាត់ទុកនេះជាសសរស្តម្ភសំខាន់មួយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរក៏បានអះអាងនូវសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់រវាងវៀតណាម - ឡាវ - កម្ពុជា ជាពិសេសលើវិស័យសេដ្ឋកិច្ច - ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌ ឯកភាពសម្របសម្រួល និងជួយឧបត្ថម្ភប្រទេសឡាវទទួលបន្ទុកឆ្នាំប្រធានអាស៊ាន ឆ្នាំ ២០២៤ ប្រកបដោយជោគជ័យ ដោយហេតុនេះពង្រីកតួនាទីស្នូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនអាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ