ពូនជ្រំនិងអភិវឌ្ឍន៍និរន្តរភាពចំណងសាមគ្គីភាព មិត្តភាពវៀតណាម-កម្ពុជា

(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ២១កក្កដា នៅរាជធានីភ្នំពេញ អគ្គលេខាបក្ស កុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូសមាគមមិត្តភាពកម្ពុជា-វៀត ណាមនិងក្រុមសមាជិកសភាមិត្តភាពកម្ពុជា ដឹកនាំដោយលោកជំទាវ ម៉ែន សំអន សមាជិកាគណៈកម្មាធិការកណ្តាលគណៈបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិ បាល និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម។ 


នៅក្នុងជំនួបនេះ លោក ជំទាវ ម៉ែន សំអន បានឧទ្ទេសនាមជាមួយលោក Nguyen Phu Trong នូវសកម្មភាព ជាក់ស្តែងពោរពេញទៅដោយអត្ថន័យរបស់សមាគមមិត្តភាពកម្ពុជា-វៀតណាម ដែលបានរួមចំណែកក្នុងការផ្សព្វផ្សាយក្នុងប្រជាជនគ្រប់ស្រទាប់ អំពីប្រពៃណីយ៉ាង ល្អប្រសើររវាងប្រទេសទាំងពីរ ព្រមទាំងចលនាឲ្យប្រជាជន អនុវត្តយ៉ាងសកម្មរាល់ កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។

        រីឯអគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ទៅលើតួនាទី សំខាន់របស់សកម្មភាពការទូតប្រជាជនក្នុងការពូនជ្រំចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការវៀតណាម-កម្ពុជា និងមានបំណងថា សមាគមមិត្តភាពនៃ ប្រទេសទាំងពីរ បន្តបង្កើនកិច្ចសហប្រតិបត្តិការថែមទៀតតាមរយៈសកម្មភាពជាក់ ស្តែង ដើម្បីភាពចម្រុងចម្រើនរបស់ប្រទេសនីមួយៗ និងដើម្បីភាពគងវង្សនៃទំនាក់ ទំនងវៀតណាម-កម្ពុជា៕


ប្រតិកម្មទៅវិញ

ផ្សេងៗ