ពួនជ្រុំសេចក្តីស្នេហាស្រុកកំណើតសមុទ្រកោះក្នុងជំនាន់វ័យក្មេងជាជនវៀតណាមនៅឯបរទេស
|
ពួនជ្រុំសេចក្តីស្នេហាស្រុកកំណើតសមុទ្រកោះក្នុងជំនាន់វ័យក្មេងជាជនវៀតណាមនៅឯបរទេស (VOV) |
Vovworld-សិស្សានុស្សិសនិស្សិតវៀតណាមជិត១៧០នាក់ដែលកំពុងរស់នៅនិងរៀនសូត្រលើទូទាំងពិភពលោកកំពុងចូលរួមសកម្មភាពក្នុងក្របខ័ណ្ឌ
ជំរុំវិស្សមកាលវៀតណាមឆ្នាំ២០១៤នៅទីក្រុង Da Nang នាព្រឹកថ្ងៃទី១៨កក្កដា
បានមកទស្សនាស្រុកកោះ Ly Son ខេត្ត Quang Ngai។ នៅទីនេះ គណៈប្រតិភូ
បានមកទស្សនាស្ដូបរំលឹកវិញ្ញាណក្ខ័ន្ធក្រុមនាវា Truong Sa និងគ្រប់គ្រង Bac Hai និងមណ្ឌលតាំងបង្ហាញ Hoang Sa ជាកន្លែងដែលរក្សាស្លាក់ស្នាមរបស់អង្គភាពនានាមុននេះដែលបានបញ្ជូនទៅប្រជុំកោះ Hoang Sa ជួបប្រាស្រ័យជូនអំណោយ
អ្នកនេសាទ។ តាមគំរោង នាថ្ងៃទី១៩កក្កដា គណៈប្រតិភូនឹងចូលរួមមហាពិធី
សូត្រមុន្តបង្សកលរំលឹកវិញ្ញណក្ខ័ន្ធបណ្ដាវីរជនយុទ្ធជនពលីនៅវត្ត Linh Ung
ទីក្រុង Da Nang និងចូលរួមកម្មវិធីទូរទស្សន៍ផ្សាយបន្តផ្ទាល់ សមុទ្រកោះស្រុក
កំណើតខ្ញុំ។ ដំណើរនេះសំដៅបំផុសសេចក្តីស្នេហាស្រុកកំណើតសមុទ្រកោះ
សំរាប់ជំនាន់វ័យក្មេងជាជនវៀតណាមនៅឯបរទេស៕