ពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃសំរាប់អាណិកជនវៀតណាមនិងជនក្រីក្រនៅភ្នំពេញ
(VOV)_នាថ្ងៃទី២៤ មករា សមាគមជនវៀតណាមដើមកំណើតវៀតណាម បានរួម
សហការជាមួយគណៈកម្មាធិការអំពីជនវៀតណាមនៅឯបរទេស របស់ទីក្រុង ហូជីមិញ និងមហាវិទ្យាល័យវេជ្ជសាស្ត្រ Pham Ngoc Thach រៀបចំការពិនិត្យ ព្យា
បាលជំងឺដោយឥតគិតថ្លៃ និងប្រគល់អំណោយចំនួន៥០០ចំណែកសំរាប់អាណិក
ជនវៀតណាមនិងជនក្រីក្រកម្ពុជានៅរាជធានីភ្នំពេញ ។ នេះគឺជាសកម្មភាពប្រចាំ
ឆ្នាំរបស់រដ្ឋអំណាចទីក្រុងហូជីមិញ បានរៀបចំឡើងនៅកម្ពុជា ក្នុងឱកាសទទួល
បុណ្យចូលឆ្នាំថ្មី។ សកម្មភាពនេះជាសកម្មភាពជាក់ស្ដែងរួមចំណែកពូនជ្រុំអោយ
ចំណងសាមគ្គីភាព មិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ វៀតណាម-កម្ពុជា៕
|
ពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃសំរាប់អាណិកជនវៀតណាមនិងជនក្រីក្រនៅភ្នំពេញ |