ពន្ធប្រឆាំងនឹងការលក់បង្ខូចតម្លៃលើត្រីត្រានិងត្រីប្រាពីវៀតណាមទៅកាន់ទីផ្សារអាមេរិកមានការថយចុះ

(VOVWORLD) - ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក (DOC) បានប្រកាសនូវលទ្ធផលជាផ្លូវការនៃការត្រួតពិនិត្យពន្ធប្រឆាំងការលក់បង្ខូចតម្លៃលើកទី ១៥ ចំពោះដំណាក់កាល ចាប់ពីថ្ងៃទី ១ ខែសីហាឆ្នាំ ២០១៧ ដល់ថ្ងៃទី ៣១ ខែកក្កដាឆ្នាំ ២០១៨ សម្រាប់ផលិតផលត្រីត្រានិងត្រីប្រារបស់វៀតណាមនាំចេញទៅសហរដ្ឋ អាមេរិក។

ហេតុដូច្នេះ អត្រាពន្ធចុងក្រោយអនុវត្តចំពោះអង្គភាពអាជីវកម្មមួយចំនួន ដែលបានចូលរួមឆ្លើយសំនួរនិងសហការជាមួយ DOC គឺបានថយចុះពី ១,៣៧ ដុល្លារ/គីឡូក្រាមដល់ ០,១៥ ដុល្លារ/គីឡូក្រាម (ស្មើនឹងប្រមាណ ៣,៨% នៃតម្លៃនាំចេញ)។ ក្រៅពីនេះ អង្គភាពអាជីវកម្មនាំចេញត្រីត្រាធំៗ របស់វៀតណាមភាគច្រើន នៅតែបន្តទទួលបានកម្រិតពន្ធ ០% ដដែល។

នេះជាព័ត៌មានវិជ្ជមានសម្រាប់អង្គភាពអាជីវកម្មនាំចេញត្រីត្រានិងត្រីប្រារបស់វៀតណាម ក្នុងបរិបទស្ថាន ភាពជំងឺរាតត្បាត COVID-19 ព្រមទាំងជាឱកាសល្អផងដែរសម្រាប់ផលិតផលត្រីត្រារបស់វៀតណាម ចូលរួមប្រកួតប្រជែងក្នុងការនាំចេញទៅកាន់ទីផ្សារអាមេរិកនាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ