ពានរង្វាន់ VinFuture ឆ្នាំ ២០២៣ សំដៅលើការច្នៃប្រឌិតដែលជំរុញការអភិវឌ្ឍប្រកបដោយចីរភាព

(VOVWORLD) -  នាថ្ងៃទី ៩ មករា ពានរង្វាន់ VinFuture  បានចាប់ផ្តើមរដូវកាលឆ្នាំ ២០២៣ ជាផ្លូវការដោយចាប់ផ្តើមការឧទ្ទេសនាមបេក្ខជនទទួលរង្វាន់ពីម៉ោង ១៤៖០០ ថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៣ ដល់ម៉ោង ១៤៖០០ ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៣។ មូលនិធិ VinFuture គឺជាមូលនិធិប្រតិបត្តិការមិនរកប្រាក់ចំណេញដែលសហស្ថាបនិកដោយមហាសេដ្ឋី Pham Nhat Vuong និងភរិយារបស់លោកគឺលោកស្រី Pham Thu Huong។ 
ពានរង្វាន់ VinFuture ឆ្នាំ ២០២៣  សំដៅលើការច្នៃប្រឌិតដែលជំរុញការអភិវឌ្ឍប្រកបដោយចីរភាព - ảnh 1ប្រធានរដ្ឋសភាលោក Vuong Dinh Hue ប្រគល់ពានរង្វាន់ VinFuture Grand Prize ឆ្នាំ ២០២២ ដល់អ្នកវិទ្យាសាស្ត្រដែឡមានការច្នៃប្រឌិតថ្មី ក្នុងការតភ្ជាប់បច្ចេកវិទ្យាបណ្តាញសកល។ (រូបថត៖ hanoimoi.com.vn)

សកម្មភាពស្នូលរបស់មូលនិធិគឺដើម្បីផ្តល់រង្វាន់ VinFuture ជារៀងរាល់ឆ្នាំសម្រាប់ការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលមាន ឬមានសក្តានុពលក្នុងការបង្កើតការផ្លាស់ប្តូរប្រកបដោយអត្ថន័យនៅក្នុងជីវភាពរបស់មនុស្ស។

ប្រព័ន្ធរង្វាន់រួមមាន VinFuture Grand Prize ដែលមានតម្លៃ ៣ លានដុល្លារ ដែលជារង្វាន់ប្រចាំឆ្នាំដ៏ធំបំផុតមួយដែលមិនធ្លាប់មាននៅក្នុងពិភពលោក។ រង្វាន់ពិសេសចំនួន ៣ ដែលមានតម្លៃ ៥០០ ពាន់ដុល្លារអាមេរិក សម្រាប់អ្នកវិទ្យាសាស្ត្រស្ត្រី  និងអ្នកវិទ្យាសាស្ត្រមកពីប្រទេសកំពុងអភិវឌ្ឍន៍ និងអ្នកវិទ្យាសាស្ត្រដែលស្រាវជ្រាវលើវិស័យថ្មីៗ។

ដើម្បីចូលរួមក្នុងរដូវកាលឆ្នាំ ២០២៣ ការច្នៃប្រឌិត និងដំណោះស្រាយផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ចាំបាច់ត្រូវបំពេញតាមលក្ខណៈវិនិច្ឆ័យនៃពានរង្វាន់ ហើយត្រូវបានឧទ្ទេសនាមដោយអង្គការ និងបុគ្គលល្បីៗនៅក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅ ជុំវិញពិភពលោក។ គម្រោងដែលត្រូវបានតែងតាំងនឹងត្រូវបានវាយតម្លៃតាមរយៈការឆ្លុះបញ្ចាំង និងជ្រើសរើសរបស់ក្រុមប្រឹក្សាបឋម និងក្រុមប្រឹក្សាពានរង្វាន់ VinFuture រួមទាំងអ្នកវិទ្យាសាស្ត្រដ៏មានកិត្យានុភាព និងអ្នកជំនាញឈានមុខគេលើពិភពលោកដែលធ្លាប់ជាម្ចាស់ពានរង្វាន់ដ៏មានកិត្យានុភាពដូចជា Nobel, Turing, Millennium Technology…ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ