ពានរង្វាន់ “សហគ្រាសជាគំរូដើម្បីពលករ” ឆ្នាំ២០១៩-២០២០
(VOVWORLD) - ក្នុងឆ្នាំ២០១៩ ក្រុមប្រឹក្សាពានរង្វាន់បានឯកភាពទទួលស្គាល់ជាសហ គ្រាសដើម្បីពលករចំពោះសហគ្រាសចំនួន៥០អង្គភាព ហើយប្រគល់ប័ណ្ណ សរសើរចំពោះសហគ្រាសចំនួន៣០អង្គភាព។
អនុប្រធានសហព័ន្ធសហជីពពលករវៀតណាមលោក Ngo Duy Hieu ថ្លែងនៅសន្និសីទសារព័ត៌មាន។ (រូបថត៖ laodongthudo.vn) |
នារសៀលថ្ងៃទី២៨ កញ្ញា នៅទីក្រុងហាណូយ សហព័ន្ធសហជីព ពលករវៀតណាមបានរៀបចំសន្និសីទសារព័ត៌មានស្ដីពីពានរង្វាន់ “សហគ្រាសគំរូដើម្បីពលករ” ឆ្នាំ២០១៩-២០២០។
ក្នុងឆ្នាំ២០១៩ ក្រុមប្រឹក្សាពានរង្វាន់បានឯកភាពទទួលស្គាល់ជាសហ គ្រាសដើម្បីពលករចំពោះសហគ្រាសចំនួន៥០អង្គភាព ហើយប្រគល់ប័ណ្ណ សរសើរចំពោះសហគ្រាសចំនួន៣០អង្គភាព។ ក្នុងឆ្នាំ ២០២០វិញ គណៈ ចាត់តាំងនឹងជ្រើសរើសសហគ្រាសគំរូចំនួន៨អង្គភាពក្នុងចំណោមសហគ្រាសទាំង១៨៤អង្គភាពដែលធ្លាប់ត្រូវបានរៀបចំណាត់ទី៣ក្នុងឆ្នាំ២០១៧ ឆ្នាំ២០១៨ និងឆ្នាំ២០១៩ ដើម្បីប្រគល់ជូនពានរង្វាន់៕