ពានរង្វាន់ប្រណាំងកង់ Nam Ki Khoi Nghia ឆ្លងកាត់រាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជាជាលើកដំបូង
(VOVWORLD) -ដោយឆ្លងកាត់រដូវកាលទាំង២២ មក នេះគឺជាលើកទី១ ក្នុងប្រវត្តិសាស្ត្រនៃការប្រណាំងកង់ Nam Ki Khoi Nghia បានឆ្លងកាត់រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ហើយទទួលបានការចាប់អារម្មណ៍ លើកទឹកចិត្ត និងការស្វាគមន៍យ៉ាងកក់ក្តៅពី អាជ្ញាធរមូលដ្ឋាននិងប្រជាជន។
ពានរង្វាន់ប្រណាំងកង់ Nam Ki Khoi Nghia ឆ្លងកាត់រាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជាជាលើកដំបូង |
នាព្រឹកថ្ងៃទី ២៣ ខែតុលា នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុ បានប្រព្រឹត្តិទៅពិធីប្រគល់រង្វាន់រដូវកាលទី ២ និងឈានចូលរដូវកាលទី ៣ នៃ ការប្រណាំងកង់ Nam Ki Khoi Nghia ដណ្ដើមពានរង្វាន់វិទ្យុផ្សាយសម្លេង VOH ដោយឆ្លងកាត់ប្រទេសឥណ្ឌូចិនទាំង ៣ គឺ វៀតណាម - កម្ពុជា - ឡាវ។
ដោយឆ្លងកាត់រដូវកាលទាំង២២ មក នេះគឺជាលើកទី១ ក្នុងប្រវត្តិសាស្ត្រនៃការប្រណាំងកង់ Nam Ki Khoi Nghia បានឆ្លងកាត់រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ហើយទទួលបានការចាប់អារម្មណ៍ លើកទឹកចិត្ត និងការស្វាគមន៍យ៉ាងកក់ក្តៅពី អាជ្ញាធរមូលដ្ឋាននិងប្រជាជន។
ថ្លែងក្នុងពិធីនេះ លោក មុំវាសនាប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញបានបញ្ជាក់ថា៖ “យើងខ្ញុំសប្បាយចិត្តណាស់ នៅពេលដែលការប្រណាំងកង់នេះ ត្រូវបានរៀប ចំឡើងនៅរាជធានីភ្នំពេញ។ ការប្រណាំងនេះបានបង្ហាញនូវចំណងមិត្តភាពជាប្រពៃណីដ៏ល្អរប្រសើរវាងប្រទេសជិតខាងទាំងបីគឺ វៀតណាម - ឡាវ - កម្ពុជា។ រាជធានីភ្នំពេញនឹងព្យាយាមជួយក្រុមប្រណាំងឱ្យបានល្អប្រសើរបំផុត ខ្ញុំក៏សង្ឃឹមថាការប្រណាំងកង់នេះនឹងត្រូវបានប្រព្រឹត្តិទៅជាបន្តបន្ទាប់ផងដែរ”៕