ពានរង្វាន់វិទ្យាសាស្ត្រ - បច្ចេកវិទ្យាសកល ២០២២ VinFuture ទទួលការដាក់ឈ្មោះរហូតដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២
(VOVWORLD) - ដើម្បីនាំមកនូវការរស់រានមានជីវិត និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពដល់ពិភពលោកនិងជំរុញអ្នកវិទ្យាសាស្ត្រសកលលោក មូលនិធិពានរង្វាន់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសកល២០២២ (VinFuture) បានចាប់ផ្តើមរដូវកាលទីពីររបស់ខ្លួន។
ប្រធានក្រុមប្រឹក្សារង្វាន់ VinFuture - សាស្ត្រាចារ្យ Sir Richard Henry Friend បានផ្តល់រង្វាន់ពិសេសសម្រាប់អ្នកវិទ្យាសាស្ត្រស្រីដល់សាស្រ្តាចារ្យ Zhenan Bao មកពីមជ្ឈមណ្ឌល Shriram ដេប៉ាដឺម៉ង់វិស្វកម្មគីមី សាកលវិទ្យាល័យ Stanford (សហរដ្ឋអាមេរិក) (រូបថតឯកសារ៖ Duong Giang/TTXVN) |
មានលក្ខណៈវិនិច្ឆ័យចំនួន ១០ ដែលអនុវត្តន៍នៅក្នុងពានរង្វាន់ ក្នុងនោះការជ្រើសតាំងចុះឈ្មោះបេក្ខភាព ត្រូវតែបង្ហាញឱ្យឃើញតាមបែបវិទ្យាសាស្ត្រថា បានផ្តល់អត្ថប្រយោជន៍ដល់មនុស្សរាប់លាននាក់ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ឬមានសក្តានុពលទទួលបានអត្ថប្រយោជន៍រាប់លាននាក់ក្នុងរយៈពេល ១០ឆ្នាំខាងមុខ។ ការរួមចំណែកផ្នែកវិទ្យាសាស្ត្រចាំបាច់ត្រូវមានសក្តានុពលក្នុងការផ្តល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់រូបនៅទូទាំងពិភពលោក រួមទាំងអ្នកដែលមកពីប្រទេសកំពុងអភិវឌ្ឍន៍ និងអភិវឌ្ឍន៍តិចតួច ក៏ដូចជាសហគមន៍ដែលមានប្រាក់ចំណូលទាប និងជួបការលំបាក។ ការជ្រើសតាំងនេះត្រូវស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិមួយ ឬច្រើនដូចជា៖ ការលុបបំបាត់ភាពក្រីក្រ ការបញ្ចប់ភាពអត់ឃ្លាន ការលើកកម្ពស់សុខភាពនិងគុណភាពជីវភាព ការបង្កើតឱកាសទទួលផលអប់រំរីកចម្រើន ទឹកស្អាត ថាមពលកកើតឡើងវិញ កាត់បន្ថយវិសមភាព ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុជាដើម។
សូមគូសបញ្ជាក់ថា រដូវកាលទីពីរនៃពានរង្វាន់ VinFuture ទទួលការចុះឈ្មោះជ្រើសតាំងបេក្ខភាពរហូតដល់ដំណាច់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២៕