ពន្លឿនកិច្ចសហប្រតិបត្តិការនិងការវិនិយោគរវាងតំបន់ Kansin ប្រទេសជប៉ុន និងទីក្រុងហូជីមិញ
|
គណៈប្រតិភូទីក្រុងហូជីមិញនៅជប៉ុន (Tiến Lực/TTXVN) |
(VOV)_នាល្ងាចថ្ងៃទី ១៣ មេសា នៅទីក្រុង Osaka ប្រទេសជប៉ុនបានប្ររព្ធឡើង
សន្និសីស្ដីអំពីការពន្លឿនវិនិយោគនិងទេសចរណ៍នៅទីក្រុងហូជីមីញនៅ Osakaក្នុងឱកាស
នៃដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូទីក្រុងហូជីមិញនៅជប៉ុន។អញ្ជើញថ្លែងមតិ
នៅទីនេះ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Le
Thanh Liem បានឲ្យដឹងថា ថ្នាក់ដឹកនាំទីក្រុងហូជីមិញមានបំណងអញ្ជើញសហគ្រាស
ជប៉ុនបន្តបណ្ដាក់ទុននៅនៅទីក្រុងហូជីមិញក្នុងវិស័យសំខាន់ទាំងបីគឺកសាងហេដ្ឋា
រចនាសម្ព័ន្ធផ្លូវគមនាគមន៍ទ្រង់ទ្រាយធំ និងទំនើប សុខាភិបាល និងអភិវឌ្ឍន៍ប្រភព
ធនធានមនុស្ស។
នៅក្នុងសន្និសីទនេះ សហគ្រាសនៃប្រទេសទាំងពីរបានពិភាក្សាសំដៅសហប្រតិបត្តិការ
វិនិយោគអភិវឌ្ឍន៍ទេសចរណ៍។ទន្ទឹមនោះ អង្គប្រជុំបានចែករំលែកអំពីស្ថានភាពសេដ្ឋកិច្ច
និងគោលនយោបាយ ទាក់ទាញការវិនិយោគបរទេសនៅទីក្រុងហូជីមិញ និងឧទ្ទេសនាម
អំពីសក្តានុភាពទេសចរណ៍របស់ទីក្រុង ៕