ពន្លឿនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩
(VOVWORLD) - យោងតាមព័ត៌មានពីក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមថ្ងៃទី ១៩ ខែសីហា វៀតណាមទទួលបានវ៉ាក់សាំងបង្ការកូវីដ ១៩ ជាង ២២ លានដូស។
សកម្មភាពចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ |
គិតត្រឹមព្រឹកថ្ងៃទី ២០ ខែសីហា វៀតណាមបានចាក់វ៉ាក់ចំនួន ១៦,៣ លានដូសជូនប្រជាពលរដ្ឋ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រសួងបានរៀបចំលិខិតស្ដីពីគម្រោងបែងចែកវ៉ាក់សាំងដល់ដំណាច់ឆ្នាំ ២០២១។
ក្រសួងសុខាភិបាលបានតម្រូវឱ្យមូលដ្ឋាននានាពន្លឿនការចាក់វ៉ាក់សាំងតាមគោលការណ៍លឿនបំផុត ឆាប់បំផុត និងមានសុវត្ថិភាពបំផុត។ នៅតាមមណ្ឌលចាក់វ៉ាក់សាំង គឺត្រូវមានការចូលរួមរបស់អង្គភាពនានា ជាពិសេសគឺកៀរគរការចូលរួមរបស់សម្ព័ន្ធយុវជន ដើម្បីជួយសម្រួលការទទួល ប្រកាសសុខភាព និងចុះឈ្មោះចាក់វ៉ាក់សាំងលើកម្មវិធីចាក់វ៉ាក់សាំងផងដែរ៕