ពន្លឿនការបើកចំណាយទុនវិនិយោគសាធារណៈក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមណ្ឌលឧស្សាហកម្ម
(VOVWORLD) - ផ្លាស់ប្ដូរថ្មីមណ្ឌលឧស្សាហកម្មដោយគំរូអភិវឌ្ឍ វិធីសាស្រ្តគ្រប់គ្រងជឿនលឿន ជំរុញការច្នៃប្រឌិតនៅក្នុងមណ្ឌលឧស្សាហកម្ម និងមណ្ឌលសេដ្ឋកិច្ច។
វេទិកា “មណ្ឌលឧស្សាហកម្មវៀតណាម - ២០២២៖ បើកលំហូរទុនវិនិយោគថ្មី” បានប្រព្រឹត្តទៅនាថ្ងៃទី ១១ សីហា នៅទីក្រុងហូជីមិញ។ ក្នុងរយៈពេលកន្លងមក ក្រសួងផែនការនិងវិនិយោគវៀតណាម បានដាក់ចេញដំណោះស្រាយមួយចំនួន ដើម្បីអភិវឌ្ឍន៍មណ្ឌលឧស្សាហកម្ម មណ្ឌលសេដ្ឋកិច្ច រួមទាំងការផ្លាស់ប្ដូរថ្មី និងធ្វើពិពិធកម្មប្រភេទមណ្ឌលឧស្សាហកម្ម មណ្ឌលសេដ្ឋកិច្ច ដើម្បី ឆ្លើយតបនឹងតម្រូវការក្នុងស្រុកនិងអន្តរជាតិ។ ផ្លាស់ប្ដូរថ្មីមណ្ឌលឧស្សាហកម្មដោយគំរូអភិវឌ្ឍ វិធីសាស្រ្តគ្រប់គ្រងជឿនលឿន ជំរុញការច្នៃប្រឌិតនៅក្នុងមណ្ឌលឧស្សាហកម្ម និងមណ្ឌលសេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ ទាក់ទាញការវិនិយោគចូលក្នុងមណ្ឌលឧស្សាហកម្ម និងមណ្ឌលសេដ្ឋកិច្ចដោយមានការសម្រិតសម្រាំង សមស្របនឹងតម្រូវការ សក្ដានុពលអភិវឌ្ឍន៍នៃតំបន់; ផ្តល់អាទិភាពដល់គម្រោងវិនិយោគដោយមានបច្ចេកវិទ្យាទំនើប មានកិច្ចសហប្រតិបត្តិការផ្ទេរប្រគល់បច្ចេកវិទ្យា ធានាគុណភាព ប្រសិទ្ធភាពក្នុងការប្រើប្រាស់ធនធាន និងកម្លាំងពលករ មានតម្លៃបន្ថែមខ្ពស់ និងការចូលរួមក្នុងខ្សែសង្វាក់តម្លៃសកល សម្របខ្លួនទៅនឹងបដិវត្តន៍ឧស្សាហកម្មលើកទី៤។ លោក Nguyen Anh Tuan អនុប្រធាននាយកដ្ឋានវិនិយោគបរទេស ក្រសួងផែនការ និងវិនិយោគ បានឲ្យដឹងថា៖
“សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បច្ចុប្បន្ននេះ ក្រសួងផែនការ និងវិនិយោគ បានធ្វើសេនាធិការជូនរដ្ឋាភិបាលឲ្យពន្លឿនការបើកចំណាយទុនវិនិយោគសាធារណៈបន្ថែមទៀត។ តាមនោះ ជួយគម្រោងនានាឲ្យសម្រេចរួចរាល់ ក្នុងពេលឆាប់ៗ”៕