ពន្លឿនបណ្ដាកម្មវិធីគោលដៅជាតិ
(VOVWORLD) - គណៈកម្មាធិការជនជាតិ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច និងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបំពេញរាល់លក្ខខ័ណ្ឌ និងបទដ្ឋានយ៉ាងឆាប់រហ័ស ក្នុងរយៈពេល ៣ ខែ។
ឧបនាយករដ្ឋមន្ត្រីប្រចាំការវៀតណាម លោក Pham Binh Minh អញ្ជើញដឹកនាំកិច្ចប្រជុំ (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី ១៧ មិនា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីប្រចាំការវៀតណាម លោក Pham Binh Minh បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ដើម្បីស្តាប់ក្រសួង ស្ថាប័នរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលដៅជាតិដំណាក់កាល ២០២១-២០២៥ ដែលត្រូវបានលោកនាយករដ្ឋមន្ត្រីវៀតណាមអនុម័តជាកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ កម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព និងកម្មវិធីគោលដៅជាតិកសាងជនបទថ្មី។
លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានស្នើឲ្យគណៈកម្មាធិការជនជាតិ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច និងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបំពេញរាល់លក្ខខ័ណ្ឌ និងបទដ្ឋានយ៉ាងឆាប់រហ័ស ក្នុងរយៈពេល ៣ ខែ ដើម្បីដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ជាតិស្ដីពីការបែងចែកថវិកាដល់បណ្ដាកម្មវិធីគោលដៅជាតិ។ ក្រសួងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធនានាកសាងសារចរយ៉ាងឆាប់រហ័ស ដើម្បីអនុវត្តន៍ដោយព្រមៗគ្នា ក្រោយពីទទួលបានទុន។ លោកឧបនាយករដ្ឋមន្ត្រី បានលើកច្បាស់ថាការត្រៀមរៀបចំមូលដ្ឋានគតិយុត្តិយ៉ាងពេញលេញគឺមានសារៈសំខាន់ណាស់ ដើម្បីអនុវត្តន៍បណ្ដាកម្មវិធីគោលដៅជាតិប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខផងដែរ៕