ពិបាកមានកិច្ចព្រមព្រៀង FTA ណាអាចជំនួសឲ្យកិច្ចព្រមព្រៀង TPP

ពិបាកមានកិច្ចព្រមព្រៀង FTA ណាអាចជំនួសឲ្យកិច្ចព្រមព្រៀង TPP  - ảnh 1
ពិបាកមានកិច្ចព្រមព្រៀង FTA ណាអាចជំនួសឲ្យកិច្ចព្រមព្រៀង TPP (VOV)


(VOVworld) – កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វាភគី (FTA) រវាងវៀតណាមនិង
អាមេរិកនឹងមិនអាចជំនួសឲ្យកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រ
 ប៉ាស៊ីហ្វិកបានឡើយ ដោយសារ តំលៃយុទ្ធសាស្ត្រនៃកិច្ចព្រមព្រៀងនេះ។ តាមការ
វាយតំលៃរបស់លោក  Evan Medeiros នាយកទទួលបន្ទុកបញ្ហានៅ អាស៊ីនៅក្រុម
ប្រឹក្សារសន្តិសុខជាតិអាមេរិកក្រោមអាណត្តិរបស់អតីតប្រធានាធិបតីអាមេរិក
លោក  Barack Obama ដែលបាននាំចេញនាថ្ងៃទី ១៣ កុម្ភៈ បានឲ្យដឹងថា៖ តំលៃ
យុទ្ធសាស្ត្រនៃ TPP នឹងជួយអង្គការពាណិជ្ជកម្មពិភពលោក​ត្រូវបានបើកទូលាយ។
 រាល់របងនៅខាងក្រោយខ្សែព្រំដែនត្រូវបានលុបចោល ហើយកិច្ចព្រមព្រៀងនេះ
អាចផ្លាស់ប្តូរច្បាប់លែងស្តីអំពីរបៀបដែលប្រទេសនានានឹងអនុវត្តពាណិជ្ជកម្ម
និងវិនិយោគជាពិសេសលើវិស័យថ្មីដូចជាខឿនសេដ្ឋកិច្ចដីជីថល ។ ចំពោះវៀត
ណាមនិងម៉ាឡេស៊ីនឹងពិបាកទទួលបានកិច្ចព្រមព្រៀង FTA ណា ដែលអាច
ជំនួសឲ្យ TPP ប្រសិនបើ កិច្ចព្រមព្រៀងនេះត្រូវបានផ្អាក។ មុននោះ​នាថ្ងៃទី​២៣
 មករា ប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើ
ក្រឹត្យជាផ្លូវការស្តីអំពីការចាកចេញពី TPP របស់អាមេរិក៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ