ពិពីជូបសំណេះសំណាលនិស្សិត្តរវាងប្រទេសទាំងបី វៀតណាម - កម្ពុជា - ឡាវ
(VOVWORLD) -ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីនៃព្រះរាជាណាចក្រកម្ពុជា និងបុណ្យចូលឆ្នាំថ្មី Bunpimay នៃសាធារណរដ្ឋប្រជាធិបតីប្រជាមានិតឡាវនោះ នាយប់ថ្ងៃទី ១១ មេសា សម្ព័ន្ធយុវជនទីក្រុងហូជីមិញបានរៀបចំពិធីជួបសំណេះសំណាលរវាងនិស្សនីនៃប្រទេសទាំងបីវៀតណាម - កម្ពុជា - ឡាវ។
កម្មវិធីនេះរួមមានឈុតសម្ដែងលិល្បៈជាច្រើន ដែលបង្ហាញនូវលក្ខណៈវប្បធម៌នៃប្រទេសនីមួយៗ និស្សិតនៃប្រទេសទាំងបីបានរួមគ្នាអនុវត្តន៍រាល់ពិធីជាប្រពៃណីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាជនកម្ពុជា និងឡាវ ដោយមានបំណងនាំមូកនូវលាភសំណាង និងសុភមង្គលជូនមនុស្សគ្រប់រូប។
អញ្ជើញចូលរួមព្រឹត្តិការណ៍នេះ លោក Nguyen Huu Hiep ប្រធានគណកម្មការចលនានៃគណកម្មធិការបក្សទីក្រុងហូជីមិញបានអះអាងថា៖ថ្នាក់ដឹកនាំទីក្រុងជានិច្ចកាលលៃទុកការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅដល់ននិស្សិតកម្ពុជា និងឡាវ ដែលកំពុងសិក្សារៀនសូត្រនៅទីក្រុង និងរៀបចំកម្មវិធីជួបសំណេះសំណាលរវាងនិស្សិតរវាងប្រទេសទាំងបីឲ្យបានច្រើនថែមទៀត។ លោករូបនេះមានជំនឿជាក់ថា៖ និស្សិតគឺជាកត្តាសកម្ម ដើម្បីរួមចំណែករឹតបន្តឹងថែមទៀតនូវចំណងសាមគ្គីភាព មិត្តភាព និងចំណង ស្អិតរមួតរបស់ប្រជាជននៃប្រទេសទាំងបី ដោយរួមចំណែកកសាងប្រទេសជាតិស្រាស់ស្រាយ សម្បូររុងរឿង និងឆ្ពោះទៅគោលដៅកសាងសហគមន៍អាស៊ានប្រកបដោយសន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ផងដែរ៕