ពិព័ណ៌ណែនាំភូមិសាស្ត្រអន្តរជាតិឆ្នាំ២០១៤បានប្រារព្ធឡើង

ពិព័ណ៌ណែនាំភូមិសាស្ត្រអន្តរជាតិឆ្នាំ២០១៤បានប្រារព្ធឡើង - ảnh 1
ពិព័ណ៌ណែនាំភូមិសាស្ត្រអន្តរជាតិឆ្នាំ២០១៤បានប្រារព្ធឡើង (VOV)

        Vovworld-នាព្រឹកថ្ងៃទី៩កញ្ញានៅទីក្រុងហាណូយ ពិព័ណ៌ណែនាំភូមិ​សាស្ត្រ​​អន្តរជាតិឆ្នាំ២០១៤បានប្រារព្ធឡើង។ ពិព័ណ៌ពោលខាងលើមានស្តង់​ទំនិញ​ចំនួន
​៧០​ឧទ្ទេសនាមផលិតផលវិសេសវិសាលដែលបានគាំពារណែនាំ​ភូមិសាស្ត្រនៅ
វៀត​ណាមនិងបណ្ដាប្រទេសក្នុងដំបន់អាស៊ាន។​ ថ្លែងមតិនៅ​ពិព័ណ៌នេះ អនុរដ្ឋ
មន្ត្រី​ក្រសួង​វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមលោក Tran Van Tung បានឲ្យដឹង
ថា៖

        “នៅវៀតណាមបានមានផលិតផលចំនួន៣៨ត្រូវបានគាំពារណែនាំភូមិ​សាស្ត្រ ឈរលំដាប់ថ្នាក់ទី២ក្នុងបណ្ដាប្រទេសអាស៊ាន។ ប៉ុន្តែនាបច្ចុប្បន្នការ​ធ្វើអាជីវកម្ម
ផ្សព្វផ្សាយណែនាំភូមិសាស្ត្របានគាំពារនៅវៀតណាមនៅជួបការលំបាក​មួយ
ចំនួន។ ពិព័ណ៌ណែនាំភូមិសាស្ត្រអន្តរជាតិ២០១៤គឺសំដៅលើកកំពស់​ការយល់
ដឹងរបស់មហាជនអំពីការណែនាំភូមិសាស្ត្រ-ប្រភេទទ្រពសម្ប័ត្តិបញ្ញា​មួយ ក៏ដូចជា
លើកកំពស់រូបភាពនិងតំលៃពាណិជ្ជកម្មសំរាប់ផលិតផលបានណែ​នាំភូមិសាស្ត្រ
របស់វៀតណាមនិងបណ្ដាប្រទេសអាស៊ាន។”

        ពិព័ណ៌បានប្រព្រឹត្តទៅនាថ្ងៃទី៩និងទី១០កញ្ញា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ