ពិព័ណ៌នាយឧត្តមសេនីយ៍ Vo Nguyen Giap-ពេលវេលាក្នុងជីវភាពរស់នៅ
|
ពិព័ណ៌នាយឧត្តមសេនីយ៍ Vo Nguyen Giap-ពេលវេលាក្នុងជីវភាពរស់នៅ (VOV) |
Vovworld-ពិព័ណ៌នាយឧត្តមសេនីយ៍ Vo Nguyen Giap-ពេលវេលាក្នុងជីវភាព
រស់នៅ បានប្រព្រឹត្តទៅនាថ្ងៃទី២៦ឧសភានៅសារមន្ទីប្រវត្តិសាស្ត្រយោធាវៀតណាម
ក្រុងហាណូយ។ ពិព័ណ៌បានឧទ្ទេសនាមវណ្ណកម្មចំនួន៤០និងរូបគំនូរឆាយាល័ក្ស
នាយឧត្តមសេនីយ៍ Vo Nguyen Giap និងស្រុកកំណើតរបស់លោកដែលត្រូវបាន
វិចិត្រការិនី Van Duong Thanh អនុវត្តចាប់ពីថ្ងៃទី២៩មិនាដល់ថ្ងៃទី៣មេសាឆ្នាំ១៩៩៩។
ចែករំលែកអំពីបណ្ដាវណ្ណកម្មរបស់ខ្លួន វិចិត្រការិនី Van Duong Thanh បានឲ្យដឹងថា៖
“ការតាំងពិព័ណ៌លើកនេះមានបង្ហាញគូរគំនូរដែលគូរមុននេះ២០ឆ្នាំ។ ពេលនោះ
ខ្ញុំមានឱកាសមកសាកសួរសុខទុក្ខនិងពិសារបាយនៅជាមួយគ្រួសារលោក
នាយឧត្តមសេនីយ៍។ ជារៀងរាល់ថ្ងៃខ្ញុំបានមកដល់ផ្ទះលោកនាម៉ោង២ល្ងាចនិងខ្ញុំ
បានសូមនាយឧត្តមសេនីយ៍ Vo Nguyen Giap អនុញ្ញាតឲ្យគូររូបលោកនិងរក្សាទុកជា
អនុស្សាវរីយ៍។ ខណៈដែលនាយឧត្តមសេនីយ៍ Vo Nguyen Giap លាចាកលោកទៅ
ហើយ ខ្ញុំចង់នាំយករូបភាពជីវភាពរស់នៅសាមញ្ញដ៏ស្អាតរបស់ឧត្តមសេនីយ៍ដើម្បី
តាំងបង្ហាញឲ្យប្រជាជនទស្សនា៕”