ពិព័ណ៌បច្ចេកវិទ្យានិងការវិនិយោគរបស់ជប៉ុននៅវៀតណាម

   

ពិព័ណ៌បច្ចេកវិទ្យានិងការវិនិយោគរបស់ជប៉ុននៅវៀតណាម - ảnh 1
ពិព័ណ៌បច្ចេកវិជ្ជានិងការវិនិយោគរបស់ជប៉ុនឆ្នាំ ២០១៣និងពិព័ណ៌អន្តរជាតិ
លើកទី៣ស្តីពីសន្តិសុខសុវត្ថិភាពបានបើកឡើងនៅមជ្ឈមណ្ឌល ពិព័ណ៌អន្តរជាតិក្រុងហាណូយ
(រូបថតVOV}

Vovworld-ព្រឹកថ្ងៃទី១៦ធ្នូពិព័ណ៌បច្ចេកវិជ្ជានិងការវិនិយោគរបស់ជប៉ុនឆ្នាំ២០១៣និង
ពិព័ណ៌អន្តរជាតិលើកទី៣ស្តីពីសន្តិសុខសុវត្ថិភាព(Techno Japan ២០១៣និងVN-
Security ២០១៣)បានបើកឡើងនៅមជ្ឈមណ្ឌលពិព័ណ៌អន្តរជាតិក្រុងហាណូយ។នេះ
ជាឱកាសសំរាប់អង្គភាពអាជីវកម្មនៃប្រទេសទាំង២ជប៉ុននិងវៀតណាមស្វែងរកចុះ
ហត្ថលេខាលើកិច្ចសន្យានានា។ព្រឹត្តិការណ៍ទាំង២ពោលខាងលើបានទាក់ទាញការ
ចូលរួមរបស់អង្គភាពអាជីវកម្មជិត១០០មកពីជប៉ុន  អង់គ្លេស​​  ប៊ុលហ្ការីស្លូវ៉ាគីនិង
អាមេរិក។ថ្លែងមតិនៅឱកាសនេះលោកNguyen Quan រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្រ្ត
បច្ចេកវិទ្យាវៀតណាមបានគូសបញ្ជាក់ថា៖“ ការរៀបចំ Techno Japan ២០១៣លើក
នេះមានអត្ថន័យដ៍សែនសំខាន់។ព្រឹត្តិការនេះនឹងជួយ​បណ្តាអង្គភាពអាជីវកម្មវៀត
ណាមនិងជប៉ុនជំរុញការផ្លាស់ប្តូរវិទ្យាសាស្រ្ត បច្ចេកវិទ្យាពន្លឿនកិច្ចសហប្រតិបត្តិការ 
ការវិនិយោគនិងផ្ទេរប្តូរបច្ចេកវិទ្យា។នេះក៍ជាឱកាសសំរាប់បណ្តាអង្គភាពអាជីវកម្ម
វៀតណាមមានឱកាសស្វែងយល់សមិទ្ឋិ វិទ្យាសាស្រ្ត បច្ចេកវិទ្យាជឿនលឿនរបស់ជប៉ុន
លើវិស័យដែលវៀតណាមផ្តល់អាទិភាពអភិវឌ្ឍន៍ដូចជា បច្ចេកវិទ្យាសន្តិសុខ​​ បច្ចេក
វិទ្យាស្វ័យប្រវត្តន៍ បច្ចេកវិទ្យាជីវសាស្រ្តនិងបច្ចេកវិទ្យាព័ត៌មាន។ល។“
ក្នុងក្រខ័ណ្ឌនៃ Techno Japan ២០១៣និងVN-Security ២០១៣នេះសិក្ខាសាលាពាក់ព័ន្ឋ
នានានឹងបានរៀបចំឡើង។នេះជាឱកាសដ៍ល្អសំរាប់បណ្តាអ្នវិទ្យាសាស្រ្តនិងអង្គភាព
អាជីវកម្មវៀតណាមរកបានបច្ចេកវិទ្យាបរិក្ខាសម្ភារះនិងដៃគូដ័ល្អបំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ