ពិព័ណ៌រូបថតស្ដីពីសកម្មភាពពូនជ្រុំកសាងកោះសប្បនិមិត្តរបស់ចិននៅសមុទ្រខាងកើតនៅកូរ៉េខាងត្បូង


ពិព័ណ៌រូបថតស្ដីពីសកម្មភាពពូនជ្រុំកសាងកោះសប្បនិមិត្តរបស់ចិននៅសមុទ្រខាងកើតនៅកូរ៉េខាងត្បូង - ảnh 1
ពិព័ណ៌រូបថតស្ដីពីសកម្មភាពពូនជ្រុំកសាងកោះសប្បនិមិត្តរបស់ចិននៅសមុទ្រខាងកើតនៅកូរ៉េខាងត្បូង

        Vovworld-ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី១១និង១២កញ្ញានៅមហាវិទ្យាល័យ Chosun
ទីក្រុង Gwangju ជាទីក្រុងមួយក្នុងចំណោមទីក្រុងធំបំផុតចំនួន៣នៅកូរ៉េ​ខាងត្បូង​
បាន​ប្រព្រឹត្តទៅពិណ៌រូបថតស្ដីពីសកម្មភាពពូនជ្រំកសាងកោះ​សប្បនិមិត្ត​របស់ចិន​
នៅ​សមុទ្រខាងកើត។ ពិព័ណ៌លើកនេះរួមមានរូបថតចំនួន​៨០​ផ្ទាំងស្ដីពីវាលថ្មលើ
ប្រជុំ​កោះ Hoang Sa, Truong Sa ជាសារដែលគណៈ​ចាត់តាំងចង់ផ្ញើរដល់ទស្សនិកជន​
សំដៅ​រួមចំណែកអំពាវនាវភាគីទាក់ទិននានា​បញ្ចប់សកម្មភាពតានតឹងឯកតោភាគី
​បំផ្លាញស្ថានភាពដើមនៅសមុទ្រខាងកើត។ ថ្លែងមតិបើកពិព័ណ៌នេះ សាស្ត្រាចារ្ស
​បណ្ឌិត Ahn Kyong Hwan ប្រធាន​សមាគមស្រាវជ្រាវវៀតណាមបានលើកច្បាស់ថា
សមុទ្រខាងកើតមាន​ទីតាំង​ភូមិសាស្ត្រនយោបាយសំខាន់ពិសេសចំពោះប្រទេស​
ទាំង​អស់លើពិភពលោក។ ហេតុនេះហើយការរក្សាបរិយាកាសសន្តិភាពស្ថិរភាព​
សហប្រតិបត្តិ​ការ​​អភិវឌ្ឍន៍​នៅសមុទ្រខាងកើតជាភារកិច្ចនិងការទទួលខុសត្រូវរបស់​
បណ្ដាប្រទេស។ សាស្ត្រាចារ្ស Ahn Kyong Hwan បានសង្កត់ធ្ងន់ថា ដោយតួនាទីជា
អ្នក​ប្រាជ្ញ​និង​ជា​សាស្ត្រាចារ្សបង្រៀនវប្បធម៍ប្រវត្តិសាស្ត្រភាសាវៀត​ណាមសំរាប់
និស្សិតកូរ៉េ​ខាងត្បូង លោក​បាន​អះអាងថា Hoang Sa, Truong Sa ជាដែនដីរបស់​វៀត
​ណាម​តាំងពីសតវត្សទី១៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ