ពិពណ៌រូបថតសិល្បៈ ហាណូយផ្លាស់ប្តូរថ្មីនិងអភិវឌ្ឍន៍
|
ពិពណ៌រូបថតសិល្បៈ ហាណូយផ្លាស់ប្តូរថ្មីនិងអភិវឌ្ឍន៍ (VOV) |
Vovworld-នាព្រឹកថ្ងសទី៨តុលា សមាគមថតរូបសិល្បៈហាណូយបានរៀបចំពិពណ៌រូបថតសិល្បៈលើកទី៤៤ដោយមានប្រធានបទ ហាណូយផ្លាស់ប្តូរថ្មីនិងអភិវឌ្ឍន៍ដើម្បីស្វាគមន៍ខួបលើកទី៦០នៃទិវារំដោះរដ្ឋធានី(ទី១០តុលា)។ ពិពណ៌បានតាំងបង្ហាញរូបថតចំនួន១៣២ដែលឆ្លុះបញ្ចាំងសម្រស់ស្អាតនិងការ
អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាដោយឥតឈប់ឈររបស់រដ្ឋធានីហាណូយ។ បណ្ដាវណ្ណកម្ម
បានលើកត្រដែតការផ្លាស់ប្តូរថ្មីការអភិវឌ្ឍន៍ក្នុងការសាងសង់ក៏ដូចជាក្នុងជីវភាព
រស់នៅរបស់ប្រជាជនរដ្ឋធានី។ លោក Dang Dinh An ប្រធានសមាគមថតរូបសិល្បៈហាណូយបានឲ្យដឹងថា៖
“នេះជាលើកដំបូងហើយដែលសមាគមមានការប្រឡង់រូបថតទ្រង់ទ្រាយធំនៅហាណូយស្ដីពីប្រធានបទហាណូយរួមមានបញ្ហានយោបាយសង្គមវប្បធម៍កាលពី
ឆ្នាំ១៩៥៤មក។ ពិពណ៌លើកនេះមានចរិតលក្ខណៈព្រឹត្តិការណ៍ផងនិងមានចរិត
លក្ខណៈសិល្បៈខ្ពស់ផងនិងធ្វើឲ្យទស្សនិកជនពេញចិត្ត៕”