ពិព័រណ៍ Hannover នៅអាល្លឺម៉ង់មានសកម្មភាពរស់រវើកឡើងវិញ

(VOVWORLD) - ពិព័រណ៍ Hannover ឆ្នាំនេះ បានផ្ដោតសំខាន់លើបច្ចេកវិទ្យាផ្គត់ផ្គង់ថាមពលស្អាត ការពារអាកាសធាតុ ឌីជីថលនីយកម្មក្នុងបច្ចេកវិទ្យាផលិតកម្មផ្សេងៗ ភស្តុភារ និងការធ្វើដំណើរ។

ចាប់ពីថ្ងៃទី ៣០ ខែឧសភា ដល់ថ្ងៃទី ២ ខែមិថុនា នៅទីក្រុង Hannover អាល្លឺម៉ង់ ពិព័រណ៍ Hannover ដែលជាពិព័រណ៍ឧស្សាហកម្មដ៏សំខាន់បំផុតនៅលើពិភពលោកត្រូវបានរៀបចំផ្ទាល់ឡើងវិញ ក្រោយរយៈពេល ២ ឆ្នាំត្រូវអាក់ខានដោយសារជំងឺរាតត្បាតកូវីដ ១៩។

ពិព័រណ៍ Hannover ឆ្នាំនេះ បានផ្ដោតសំខាន់លើបច្ចេកវិទ្យាផ្គត់ផ្គង់ថាមពលស្អាត ការពារអាកាសធាតុ ឌីជីថលនីយកម្មក្នុងបច្ចេកវិទ្យាផលិតកម្មផ្សេងៗ ភស្តុភារ និងការធ្វើដំណើរ។ ក្នុងនោះ បច្ចេកវិទ្យាទំនើបៗ បម្រើខឿនសេដ្ឋកិច្ចដែលបញ្ចេញឧស្ម័នកាបូនទាប និងដំណើរការផលិតទំនើប និងសន្សំសំចៃថាមពលបានទាក់ទាញ ចំណាប់អារម្មណ៍យ៉ាងខ្លាំងក្លា។ ពិព័រណ៍ Hannover ឆ្នាំ ២០២២ ទាក់ទាញបានការចូលរួមរបស់សហគ្រាសប្រមាណ ២ ៥០០ អង្គភាព ក្នុងនោះមានសហហគ្រាសល្បីឈ្មោះជាច្រើន ដូចជា Bosch, Siemens, សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Microsoft, Amazon, SAP ឬ Google ព្រមទាំងសហគ្រាសធុនមធ្យម និងសហគ្រាសចាប់ផ្តើមអាជីវកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ