ពិព័រណ៍ " ថ្នាក់ដឹកនាំកងទ័ពប្រជាជនវៀតណាមតាមរយៈការប្រយុទ្ធ និង យុទ្ធនាការ​ឆ្នើមក្នុងការតស៊ូទាំង ២

(VOVWORLD) -ឆ្ពោះទៅពិធីរំលឹកខួបលើកទី ៧៤ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម លើកទី ៧៤ ទិវាប្រពៃណីនៃអគ្គស្នងការនយោបាយ កងទ័ពប្រជាជនវៀតណាម (ថ្ងៃ ទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤ - ថ្ងៃ ទី ២២ ខែធ្នូ ឆ្នាំ ២០១៨) និងលើកទី ២៩ ទិវា បុណ្យការពារជាតិប្រជាជនទាំងមូល (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៨៩ - ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៨) នារសៀលថ្ងៃទី ២០ ខែធ្នូ នៅទីក្រុងហាណូយ សារមន្ទីរប្រវត្តិសាស្រ្ត យោធាវៀតណាម (អគ្គស្នងការនយោបាយ កងទ័ពប្រជាជនវៀតណាម នៃក្រសួងការពារជាតិវៀតណាម) បានបើកសម្ពោធ ពិព័រណ៍ " ថ្នាក់ដឹកនាំកងទ័ពប្រជាជនវៀតណាមតាមរយៈការប្រយុទ្ធ និងយុទ្ធនាការឆ្នើមក្នុងការតស៊ូទាំងពីរ"។
ពិព័រណ៍  ពិព័រណ៍ " ថ្នាក់ដឹកនាំកងទ័ពប្រជាជនវៀតណាមតាមរយៈការប្រយុទ្ធ និង យុទ្ធនាការឆ្នើមក្នុងការតស៊ូទាំង ២

ដោយមានរូបថតចំនួន ជាង ២០០ សន្លឹក ឯកសារ និងវត្ថុតាង ពិព័រណ៍នេះមាន ៣ ភាគ៖ សេចក្ដីផ្ដើមមានចំណងជើងថា៖  ការយកចិត្តទុកដាក់របស់បក្សរដ្ឋនិងលោកប្រធានហូជីមិញចំពោះកងទ័ពប្រជាជន វៀតណាមក្នុងការតស៊ូទាំងពីរ។ ភាគីទីមួយមានចំណងជើងថា៖" ថ្នាក់ដឹកនាំកងទ័ពប្រជាជនវៀតណាមតាមរយៈការតស៊ូប្រឆាំងនឹងបារាំង។ ភាគីទីពីរមានចំណងជើងថា " ថ្នាក់ដឹកនាំកងទ័ពប្រជាជនវៀតណាមតាមរយៈការប្រយុទ្ធ និងយុទ្ធនាការឆ្នើមក្នុងការតស៊ូប្រឆាំងនឹងអាមេរិក។

ថ្លែងនៅទីនេះ វរៈសេនីយទោ Mai Thi Ngoc នាយិការសារមន្ទីរប្រវត្តិសាស្រ្តយោធាវៀតណាមបានអះអាងថាពិព័រណ៍នេះគឺជាសកម្មភាពដើម្បីរូមចំណែកបង្ហាញនូវការតបស្នងសងគុណ ការលើកតម្កើងគុណបំណាច់របស់ថ្នាក់ដឹកនាំកងទ័ពប្រជាជនវៀតណាមតាមរយៈការប្រយុទ្ធ និងយុទ្ធនាការឆ្នើមនានា ក្នុងការតស៊ូទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ