ពិព័រណ៍ "លំហបេតិកភ័ណ្ឌវប្បធម៌វៀតណាមឆ្នាំ ២០១៨"

(VOVWORLD) -ពិព័រណ៍ "លំហបេតិកភ័ណ្ឌវប្បធម៌វៀតណាមឆ្នាំ ២០១៨" នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែវិច្ឆិកា នៅ មជ្ឈមណ្ឌលវប្បធម៌និងសិល្បៈវៀតណាម នៅទីក្រុងហាណូយ ក្នុងឱកាសទិវាបេតិកភ័ណ្ឌវប្បធម៌វៀតណាម (ថ្ងៃទី ២៣ ខែវិច្ឆិកា)។ ពិព័រណ៍នេះ សំដៅផ្សព្វផ្សាយ និងលើកតម្កើងនូវតម្លៃបេតិកភ័ណ្ឌវប្បធម៌ពិសេសរបស់វៀតណាម។
ពិព័រណ៍  លំហរតាំងបង្ហាញអាវផាយ

ពិព័រណ៍ "អាវផាយវៀតណាម" គឺជាចំណុចលេចធ្លោរបស់ ពិព័រណ៍ "លំហបេតិកភ័ណ្ឌវប្បធម៌វៀតណាមឆ្នាំ ២០១៨" ដោយឧទ្ទេសនាមដល់មហាជននូវឯកសារ រូបភាព និងវត្ថុតាងអំពីអាផាយវៀតណាម ដែលជានិមិត្តរូបនៃភាពស្រស់ស្អាតរបស់នារីរៀតណាមនាគ្រប់សម័យកាល។ចំណែកឯនៅទីកន្លែងតាំងពិព័រណ៍រួម ស្ដីពី "ដំណើរការបេតិកភ័ណ្ឌវប្បធម៌វៀតណាម" បានឧទ្ទេសនាមនូវរូបថតចំនួន ១០០ ផ្ទាំងអំពីបេតិភ័ណ្ឌវៀតណាម។

នៅក្នុងពិព័រណ៍ "លំហបេតិកភ័ណ្ឌវប្បធម៌វៀតណាមឆ្នាំ ២០១៨" ក៏នឹងប្រព្រឹត្តិទៅកម្មវិធីជួបប្រាស្រ័យវប្បធម៌សិល្បៈ និងមហោស្រព ដោយឧទ្ទេសនាមដល់មហាជននូវអត្តសញ្ញាណវប្បធម៌នៅតំបន់នីមួយៗ ក្នុងនោះមានបេតិកភ័ណ្ឌវប្បធម៌អរូបី ដែលត្រូវបាន USNECO លើកតម្កើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ