ពិព័រណ៍ “៥០ឆ្នាំយុទ្ធនាការនិទាឃរដូវឆ្នាំ១៩៦៨៖ មេម័រដែលមិនអាចសាប សូនបានឡើយ”

(VOVWORLD) - ពិព័រណ៍នេះតាំងបង្ហាញរូបថត ឯកសារ និងវត្ថុជាង២០០ ដែលផ្សាភ្ជាប់ជា មួយនឹងឥស្សរៈជននិងព្រឹត្តិការណ៍របស់កងកម្លាំងបដិវត្តន៍នៅ Sai Gon – Gia Dinh

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ យុទ្ធនាការវាយសម្រុកនិងក្រោកឈរឡើងទូទៅនិទាឃរដូវឆ្នាំ១៩៦៨ នាថ្ងៃទី២ កុម្ភៈ សារមន្ទីរទីក្រុងហូជីមិញ បានរៀបចំពិធីបើកពិព័រណ៍ក្រោមប្រធានបទ “៥០ឆ្នាំយុទ្ធនាការនិទាឃរដូវឆ្នាំ១៩៦៨៖ មេម័រដែលមិនអាចសាបសូនបានឡើយ”។

ពិព័រណ៍នេះតាំងបង្ហាញរូបថត ឯកសារ និងវត្ថុជាង២០០ ដែលផ្សាភ្ជាប់ជាមួយនឹងឥស្សរៈជននិងព្រឹត្តិការណ៍របស់កងកម្លាំងបដិវត្តន៍នៅ Sai Gon – Gia Dinh តាមនោះ ជួយទស្សនិកជនយល់ដឹងបន្ថែមអំពីដំណើរការត្រៀមរៀបចំ តស៊ូនិងអត្ថន័យរបស់យុទ្ធនាការនិទាឃរដូវឆ្នាំ១៩៦៨។ ពិព័រណ៍នេះបើកទ្វារដល់ថ្ងៃទី១៥ មិថុនា ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ