ពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញឆ្នាំ ២០២៤
(VOVWORLD) - ពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញលើកទី១៨ (ITE HCMC 2024) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែកញ្ញា។ ដោយមានប្រធានបទ “ទេសចរណ៍ប្រកបដោយនិរន្តរភាព ស្ថាបនាអនាគត” ពិព័រណ៍នេះត្រូវបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាត Saigon (SECC)។
រួមជាមួយនឹងទម្រង់ការផ្សាយបន្តផ្ទាល់បែបប្រពៃណី ក្នុងអំឡុងពេល ៣ ថ្ងៃនៃពិព័រណ៍ នៅ SECC ក៏មានស្តង់អនឡាញ 2D ដើម្បីបំពេញតម្រូវការរបស់អង្គភាពអាជីវកម្មនិងអ្នកទស្សនាពាណិជ្ជកម្មអន្តរជាតិ។ ស្តង់អនឡាញ 2D ផ្ដល់នូវព័ត៌មាន និងរូបភាពពេញលេញនៃផលិតផល និងសេវាកម្មរបស់អ្នកតាំងពិព័រណ៍ ជាមួយនឹងមុខងារពិសេសៗជាច្រើនដូចជា៖ ការជជែកផ្ទាល់ ការផ្ញើអ៊ីមែល ធ្វើការណាត់ជួបតភ្ជាប់ ជួយអ្នកទិញអន្តរជាតិ និងអ្នកតាំងពិពណ៌ ងាយស្រួលស្វែងរកដៃគូដែលសមស្រប។ នេះក៏ជាពិព័រណ៍ទេសចរណ៍តែមួយគត់ក្នុងប្រទេសវៀតណាមដែលមានកម្មវិធីអ្នកទិញអន្តរជាតិ។ ITE HCMC 2024 ត្រូវបានរំពឹងថា នឹងទាក់ទាញអ្នកទិញអន្តរជាតិចំនួន ២២០ នាក់មកពីប្រទេស និងដែនដី ចំនួន ៤៥ កន្លែង បង្កើតការណាត់ជួបពាណិជ្ជកម្មជាង១ម៉ឺនលើក ដើម្បីផ្តល់ឱកាសសម្រាប់ការផ្លាស់ប្តូរ និងទំនាក់ទំនងផ្ទាល់រវាងអាជីវកម្មទេសចរណ៍អន្តរជាតិចូលកាន់ប្រទេសវៀតណាម។
ក្នុងក្របខ័ណ្ឌនៃពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញឆ្នាំ ២០២៤ នឹងមានសិក្ខាសាលា សន្និសីទ វេទិកាស៊ីជម្រៅ ... ចំណុចលេចធ្លោនៃពិព័រណ៍គឺវេទិកាទេសចរណ៍កម្រិតខ្ពស់ដោយប្រធានបទ “ទេសចរណ៍ប្រកបដោយនិរន្តរភាព ស្ថាបនាអនាគត”៕