ពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាមក្រោមប្រធានបទ “ស្ថានភាពធម្មតាថ្មី ឱកាសថ្មី”
(VOVWORLD) - ពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាម - VITM ហាណូយ ២០២១ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២១ ជាមួយនឹងប្រធានបទ “ស្ថានភាពធម្មតាថ្មី ឱកាសថ្មី”។
នៅក្នុងសន្និសីទកាសែត ដែលបានប្រព្រឹត្តទៅនាថ្ងៃ ៥មេសានៅទីក្រុងហាណូយ អនុប្រធានសម្ព័ន្ធសមាគមទេសចរណ៍វៀតណាមលោក Vu The Binh បានឲ្យដឹងថា ពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាម - VITM ហាណូយ ២០២១ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២១ ជាមួយនឹងប្រធាន បទ “ស្ថានភាពធម្មតាថ្មី ឱកាសថ្មី”។
ដោយប្រធានបទ “ស្ថានភាពធម្មតាថ្មី ឱកាសថ្មី” សម្ព័ន្ធសមាគមទេសចរណ៍វៀតណាមចង់បញ្ជាក់ថា វិស័យទេសចរណ៍កំពុងជំនះពុះពាររាល់ការលំបាក ដើម្បីការស្តារនិងការអភិវឌ្ឍផងដែរ។ យោងតាមគណៈចាត់តាំងពិព័រណ៍ រហូតដល់ថ្ងៃទី ៣១ ខែមីនា មានអង្គភាពចំនួន ៤៥០ មកពីខេត្ត-ក្រុង ចំនួន ៤០ រួមទាំងប្រទេសនិងតំបន់ដែនដីចំនួន ៤ (រួមមាន ថៃ កូរ៉េខាងត្បូង ជប៉ុន តែវ៉ាន់ (ចិន)បានចុះឈ្មោះចូលរួមពិព័រណ៍នេះ ដោយមានស្តង់ទំនិញប្រហែល ៣៥០តូប។
មុននឹងប្រព្រឹត្តទៅពិព័រណ៌ទេសចរណ៍អន្តរជាតិវៀតណាម សម្ព័ន្ធសមាគមទេសចរណ៍វៀតណាមបានសហការជាមួយមន្ទីរទេសចរណ៍ សម្ព័ន្ធសមាគមទេសចរណ៍ខេត្ត Ninh Binh ដើម្បីរៀបចំ “វេទិកាទេសចរណ៍ក្នុងប្រទេស” ឆ្នាំ ២០២១ នៅទីក្រុង Ninh Binh ខេត្ត Ninh Binh ក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ១៤ និង ១៥ មេសា៕