ពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាមគ្រោងនឹងទទួលភ្ញៀវចំនួន ៨០.០០០នាក់

(VOVWORLD) - ពិព័រណ៍ទេសចរណ៍អន្តរជាតិ វៀតណាម - VITM ហាណូយឆ្នាំ ២០២៤ ក្រោមប្រធានបទ "ទេសចរណ៍វៀតណាម - ផ្លាស់ប្តូរបៃតងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព" បានបើកនាព្រឹកថ្ងៃទី ១១ មេសា នៅទីក្រុងហាណូយ។ 
ពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាមគ្រោងនឹងទទួលភ្ញៀវចំនួន ៨០.០០០នាក់ - ảnh 1ពិព័រណ៍ VITM Hanoi ២០២៤ បានបើកជាផ្លូវការនាព្រឹកថ្ងៃទី ១១ ខែមេសា នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ ICE ទីក្រុងហាណូយ (រូបថត៖ VOV)

ព្រឹត្តិការណ៍នេះត្រូវបាន សមាគមទេសចរណ៍វៀតណាមរៀបចំឡើងដោយមានការចូលរួមពីអាជីវកម្មជាង ៧០០ មកពីខេត្ត-ក្រុងចំនួន ៥៥ ទូទាំងប្រទេសវៀតណាម រួមទាំងប្រទេស និងតំបន់ដែនដីផ្សេងចំនួន ១៦ ទៀត។

ពិព័រណ៍ឆ្នាំនេះនាំមកនូវស្តង់ជាង ៤៥០ នៃអង្គភាពចំនួន ៧០០ ដែលក្នុងនោះ ចំនួន ២៥% ជាស្តង់អន្តរជាតិ។ តាមគម្រោង ពិព័រណ៍នេះនឹងទទួលស្វាគមន៍អាជីវកម្មទេសចរណ៍វៀតណាម និងអន្តរជាតិជាង ៣.៥០០ អង្គភាព មកធ្វើការ; ហើយភ្ញៀវជាតិ និងអន្តរជាតិប្រមាណ ៨ម៉ឺននាក់មកទស្សនា និងទិញទំនិញនៅទីនេះ។ ព្រឹត្តិការណ៍នេះមានគោលបំណងបង្កើតវេទិកា បើកចំហ និងឱកាសជួបប្រជុំសម្រាប់ធុរកិច្ចទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ ដើម្បីបន្តពង្រឹងភាពជាដៃគូ ប្រតិបត្តិការ ការផ្លាស់ប្តូរ និងការតភ្ជាប់អាជីវកម្ម; ការគ្រប់គ្រង ការផ្សព្វផ្សាយ និងភ្នាក់ងារក្នុងស្រុកណែនាំផលិតផលទេសចរណ៍ថ្មី និងទិសដៅទៅកាន់ដៃគូ និងប្រជាជន។ កិច្ចសន្យាជាច្រើននឹងត្រូវបានអង្គភាពអាជីវកម្មចុះហត្ថលេខា  រួមចំណែកបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍទេសចរណ៍វៀតណាមក្នុងតំបន់ និងទូទាំងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ