ពិព័រណ៍បេតិកភណ្ឌវប្បធម៌ “សហគមន៍អាស៊ាន”
(VOVWORLD) - ពិព័រណ៍នេះតាំងបង្ហាញស្នាដៃចំនួន៣៣៤និងវត្ថុចំនួន៣៩របស់ ប្រទេសអាស៊ាននានាដូចជាកម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី និងសឹង្ហបុរីជា ដើម។
ប្រជាជនមកទស្សនាពិព័រណ៍ (រូបថត៖ TTXVN) |
នាថ្ងៃទី១៧ មករា នៅសារមន្ទីរខេត្ត Kon Tum ភាគកណ្ដាលវៀតណាម បានប្រព្រឹត្តទៅពិធីបើកពិព័រណ៍បេតិកភណ្ឌវប្បធម៌ក្រោមមូលបទ “សហគមន៍ អាស៊ាន”។ ពិព័រណ៍នេះតាំងបង្ហាញស្នាដៃចំនួន៣៣៤និងវត្ថុចំនួន៣៩របស់ ប្រទេសអាស៊ាននានាដូចជាកម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី និងសឹង្ហបុរីជា ដើម។ ស្នាដៃនិងវត្ថុទាំងនេះ ឆ្លុះបញ្ចាំងអំពីជីវភាពរស់នៅ រមណីយដ្ឋាន និង ខឿនវប្បធម៌នៃប្រទេសអាស៊ានទាំង១០។ ពិព័រណ៍បេតិកភណ្ឌវប្បធម៌ “សហគមន៍អាស៊ាន” គឺសំដៅតភ្ជាប់តំលៃវប្បធម៌វិសេសវិសាលរបស់សហគមន៍បណ្ដាប្រជាជាតិ អាស៊ាននិយាយរួមនិងខេត្ត Kon Tum និយាយដោយឡែក ក្នុងការខំប្រឹង ប្រែងអភិរក្សនិងពង្រីកតំលៃបេតិកភណ្ឌវប្បធម៌ទាំងនោះ។ ពិព័រណ៍បើកដល់ថ្ងៃទី២១ មករា៕