ពិព័រណ៍ផែនទី និងដាក់បង្ហាញឯកសារ Hoang Sa និងTruong Sa របស់វៀតណាម

ពិព័រណ៍ផែនទី និងដាក់បង្ហាញឯកសារ Hoang Sa និងTruong Sa របស់វៀតណាម - ảnh 1
ពិព័រណ៍ផែនទី និងដាក់បង្ហាញឯកសារ Hoang Sa និងTruong Sa របស់វៀតណាម  (Mạnh Tú/TTXVN)

(VOV)_នាថ្ងៃទី ១៤ មេសា នៅទីក្រុង Hai Duong (ភាគខាង​ជើង​វៀត​ណាម)​ បាន
ប្រារព្ធឡើង ​ពិព័រណ៍ផែនទី និងដាក់តាំងបង្ហាញឯកសារ “Hoang Sa និងTruong Sa
របស់​វៀត​​ណាម ភស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្ត​”។ បណ្ដា​ផែនទី​និងឯកសារ​តាំង
បង្ហាញនៅពិព័រណ៍នេះជាភស្តុតាង​ប្រវត្តិសាស្ត្រ​និងមូលដ្ឋានគតិយុត្ត​បាន​បញ្ជាក់
អធិបតេយ្យភាពរបស់វៀត​ណាមចំពោះប្រជុំ​កោះទាំងពីរ Hoang Sa និង​Truong Sa នៅ
សមុទ្រខាងកើត​។ ពិព័រណ៍នេះ​បានឧទ្ទេសនាម​អំពី​ឯកសារ​ វត្ថុតាង និងផែនទីចំនួនជិត
 ១០០ ផ្ទាំងដែលជាការប្រមែប្រមូល​ពីប្រភព​ឯកសារ​ដែលបានប្រកាសជាសាធារណៈរបស់
អ្នកស្រាវជ្រាវ និង​អ្នក​ប្រាជ្ញនៅក្នុងប្រទេស និង​អន្តរជាតិ។

          នៅក្នុងពិព័រណ៍នេះ បានដាក់បង្ហាញឯកសារអំពី “Hoang Sa និងTruongSaក្នុង
បេះដូង វៀតណាម” ដោយមានរូបភាព  ឯកសារ និងវត្ថុតាង​ជាចើ្រន​បាន​សម្ដែង​ពីការ
យកចិត្តទុកដាក់ មនោសញ្ចេតនាពិសេសរបស់បក្ស រដ្ឋ​ កងទ័ព អង្គការនយោបាយសង្គម
 ប្រជាជន​ដោយមានសកម្មភាពជាក់ស្ដែង​ដើម្បី​រួមគ្នា​ការពារអធិបតេយ្យភាពកោះសមុទ្រ
នៃប្រទេសជាតិ​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រតិកម្មទៅវិញ

ផ្សេងៗ