ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិវៀតណាម-កម្ពុជាឆ្នាំ២០១៨នឹងប្រព្រឹត្តទៅនាខែធ្នូខាងមុខនៅខេត្ត Dak Nong

(VOVWORLD) - ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិវៀតណាម-កម្ពុជាឆ្នាំ២០១៨ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៩ ខែធ្នូ ខាងមុខនៅទីរួមស្រុក Gia Nghia ខេត្ត Dak Nong ភាគកណ្ដាលវៀតណាម។ 
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងសំដៅជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្មនៅតំបន់ព្រំដែនក្នុងត្រីកោណអភិវឌ្ឍន៍វៀតណាម-ឡាវ-កម្ពុជា។ ពិព័រណ៍ទាក់ទាញការចូលរួមរបស់ស្តង់ទំនិញប្រមាណ៤០០ស្ដង់ ដែលដាក់បង្ហាញផលិតផលដ៏វិសេសវិសាលនៃខេត្ត Dak Nong ក៏ដូចជាខេត្តក្រុងនានាទូទាំងប្រទេសវៀតណាម និងបណ្ដាប្រទេសកម្ពុជា ឡាវ ថៃនិងកូរ៉េខាងត្បូងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ