ពិព័រណ៍រតាមប្រព័ន្ធអ៊ីធឺណែត Lifestyle Vietnam 2020 ត្រូវបានរៀបចំឡើងជាលើកដំបូងនៅវៀតណាម
(VOVWORLD) - នេះគឺជាលើកដំបូងដែលសមាគមនាំចេញទំនិញសិប្បកម្មវៀតណាម (Vietcraft) បានរៀបចំពិព័រណ៍តាមប្រព័ន្ធអ៊ីធឺណែត Lifestyle Vietnam 2020 ។
ពិព័រណ៍រតាមប្រព័ន្ធអ៊ីធឺណែត Lifestyle Vietnam 2020 ត្រូវបានរៀបចំឡើងជាលើកដំបូងនៅវៀតណាម (រួបថត៖congthuong.vn) |
Lifestyle Vietnam 2020 គឺជាពិព័រណ៍ទាក់ទងនឹងវិស័យតុបតែងលំអរនិងវត្ថុអនុស្សាវរីយ៍ដំបូងបង្អស់របស់ប្រទេសវៀតណាម និងពិភពលោក ដែលបានអនុវត្តតាមបច្ចេកវិទ្យាវីដេអូ ៣៦០ បច្ចេកវិទ្យាតាមប្រព័ន្ធអ៊ីធឺណែត និង បញ្ញា សិប្បនិម្មិត។
ជាមួយនឹងបរិមាណស្តង់ទំនិញចំនួន ២០០ និងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែធ្នូឆ្នាំ ២០២០ ពិព័រណ៍នេះបានទាក់ទាញអតិថិជនប្រមាណ ៥០០០ នាក់មកពីទីផ្សារបែបប្រពៃណីនៅសហរដ្ឋអាមេរិក អឺរ៉ុប អូស្រ្តាលី ជប៉ុននិងកូរ៉េខាងត្បូង ចូលរួមប្រតិបត្តិការ។ លំហរពិព័រណ៍មិនត្រឹមតែណែនាំអំពីផលិតផលប៉ុណ្ណោះទេ ថែមទាំងផ្សព្វផ្សាយវិស័យវប្បធម៌ រូបភាពប្រទេសនិងប្រជាជនវៀតណាមទៀតផង។
គួរបញ្ជាក់ថា Vietcraft គឺជាអង្គភាពរៀបចំពិព័រណ៍អន្ដរជាតិសម្រាប់ការតុបតែងសង្ហារឹមនិងវត្ថុអនុស្សាវរីយ៍របស់វៀតណាម ដែលត្រូវបានធ្វើឡើងប្រចាំឆ្នាំនៅខែមេសា៕