ពិព័រណ៍រូបថតទ្រង់ទ្រាយធំអំពីប្រទេស ប្រជាជន និងវប្បធម៌វៀតណាមនៅហុងគ្រី
(VOVWORLD) - ក្រៅពី រដ្ឋធានី Budapest ការតាំងពិព័រណ៍នេះនឹងត្រូវបានប្រព្រឹត្តិទៅនៅតាមទីក្រុងជាច្រើននៅទូទាំងប្រទេសហុង គ្រី ដើម្បីផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយថែមទៀតដល់ប្រជាជន ហុងគ្រីនិងមិត្តភក្តិអន្តរជាតិ អំពីប្រទេសមួយដែលកំពុងអភិវឌ្ឍន៍ប្រកបដោយភាពស្វាហាប់ជាមួយមនុស្សរាក់ទាក់រួសរាយ វប្បធម៌ប្រពៃណី ដែលពោរពេញទៅដោយអត្តសញ្ញាណជាតិ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហុងគ្រីលោក Nguyen Tien Thuc ឆ្លើយសម្ភាសន៍ជាមួយអ្នកកាសែត (រូបថត៖ TTXVN) |
នារសៀលថ្ងៃទី ១២ ខែកុម្ភៈ (ថ្ងៃទី ១ នៃបុណ្យតេតឆ្នាំឆ្លូវ ត្រីស័ក ២០២១) នៅផ្លូវដើរថ្មើរជើង នៅខ័ណ្ឌទី ៤ រដ្ឋធានី Budapest ស្ថានទូតវៀតណាមប្រចាំនៅហុងគ្រី បានរួមសហ ការជាមួយសម្ព័ន្ធសមាគមន៍ដើម្បីប្រទេសហុងគ្រី បើកការតាំងពិព័រណ៍រូបថតទ្រង់ទ្រាយធំ ដើម្បីផ្សព្វផ្សាយអំពីប្រទេស ប្រជាជន និងវប្បធម៌របស់ វៀតណាម។ អញ្ជើញចូលរួមពិធីបើកការតាំងពិព័រណ៍នេះមានវត្តមាន ឯកអគ្គរដ្ឋទូត វៀតណាម ប្រចាំនៅហុងគ្រីលោក Nguyen Tien Thuc ថ្នាក់ដឹកនាំប្រទេសសាមី និងតំណាងសហគមជនវៀតណាមប្រចាំនៅហុងគ្រី។
តាមផែនការ ការតាំងពិព័រណ៍នេះគ្រោងបានរៀបចំឡើងនៅឆ្នាំ ២០២០ ដើម្បីអបអរសាទរ ខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - ហុងគ្រី។ ទោះយ៉ាងណាក៏ដោយ ដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ និងវិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត កូវីដ ១៩ របស់រដ្ឋាភិបាលប្រទេសសាមី ដូច្នេះការតាំងពិព័រណ៍នេះបានប្រព្រឹត្តិទៅនាបច្ចុប្បន្ននេះផងដែរ។
ក្រៅពីរដ្ឋធានី Budapest ការតាំងពិព័រណ៍នេះនឹងត្រូវបានប្រព្រឹត្តិទៅនៅតាមទីក្រុងជាច្រើននៅទូទាំងប្រទេសហុងគ្រី ដើម្បីផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយថែមទៀតដល់ប្រជាជន ហុងគ្រីនិងមិត្តភក្តិអន្តរជាតិអំពីប្រទេសមួយដែលកំពុងអភិវឌ្ឍន៍ប្រកបដោយភាពស្វាហាប់ជាមួយមនុស្សរាក់ទាក់រួសរាយ វប្បធម៌ប្រពៃណី ដែលពោរពេញទៅដោយអត្តសញ្ញាណជាតិ។