ពិព័រណ៍រូបថតនិងខ្សែភាពយន្តឯកសារក្នុងសហគមន៍អាស៊ាននៅវៀតណាម

ពិព័រណ៍រូបថតនិងខ្សែភាពយន្តឯកសារក្នុងសហគមន៍អាស៊ាននៅវៀតណាម - ảnh 1
ភ្ញៀវទស្សនាពិព័រណ៍ (រូបថត៖baoquangninh)

(VOVworld) - នាយប់ថ្ងៃទី១៤ ឧសភា ពិព័រណ៍រូបថតនិងខ្សែភាពយន្តឯកសារក្នុង
សហគមន៍អាស៊ានបានប្រារព្ធឡើងនៅមណ្ឌលទេសចរណ៍អន្តរជាតិ Tuan Chau
ខេត្ត Quang Ninh ភាគខាងជើងវៀតណាម។ពិព័រណ៍នេះឧទ្ទេសនាម ស្នាដៃជាង
៣០០និងខ្សែភាពយន្តឯកសារចំនួន៦០ខ្សែដែលដណ្ដើមបានរង្វាន់នៃកម្មវិធីជា
ច្រើនដូចជា មហោស្រពរូបថតនិងខ្សែភាពយន្តឯកសារអន្តរជាតិស្ដីអំពី ទឹកដីនិង
មនុស្សក្នុងសហគមន៍អាស៊ានឆ្នាំ២០១០ ឬមហោស្រពរូបថតនិងខ្សែ ភាពយន្ត
ឯកសារស្ដីអំពីកិច្ចការពារបរិស្ថាននិងបម្រែបម្រួលអាកាសធាតុក្នុងសហគមន៍
អាស៊ានឆ្នាំ២០១៣។បណ្ដាស្នាដៃចូលរួមពិព័រណ៍លើកនេះបានឆ្លុះបញ្ចាំងនូវ
ប្រធានបទដ៏សម្បូរបែបដូចជាភាពស្រស់ស្អាតនៃទឹកដី មនុស្សនិងវប្បធម៌ប្រពៃណី
របស់ប្រទេសអាស៊ានទាំងឡាយ។លោក Truong Minh Tuan រដ្ឋមន្រ្តីក្រសួងព័ត៌
មាននិងផ្សព្វផ្សាយវៀតណាមបានសង្កត់ធ្ងន់ថា៖
“នៅពិព័រណ៍នេះ យើងនឹងយល់ច្បាប់ថែមទៀតនូវវប្បធម៌ មនុស្ស និងបរិយា
កាសរស់នៅរបស់ប្រទេសនានាក្នុងតំបន់អាស៊ាន បង្កលក្ខណៈសំរាប់ប្រជាជាតិ
ទាំងឡាយខិតមកជិតគ្នាដើម្បីខឿនវប្បធម៌អាស៊ានចម្រុះពណ៌និងសម្បូរបែប”។
ពិព័រណ៍នេះនឹងបើកទ្វារដល់ដំណាច់ថ្ងៃទី១៧ ឧសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ