ពិព័រណ៍រូបថតស្ដីពីជនរងគ្រោះដោយសង្គ្រាមនៅជប៉ុននិងវៀតណាម
(VOVWORLD) - ពិព័រណ៍នេះបានតាំងបង្ហាញនូវរូបថតគូល័រ រូបថតសខ្មៅប្រមាណ៥០ផ្ទាំង និងឯកសារមួយចំនួនដែលឆ្លុះបញ្ចាំងពីការខូចខាតយ៉ាងធ្ងន់ធ្ងរ និងផលវិបាកយូរ អង្វែងដែលជនរងគ្រោះដោយសង្គ្រាមនៅវៀតណាមនិងជប៉ុនត្រូវទ្រាំទ្រ។
ពិព័រណ៍ទាក់ទាញការចូលរួមទស្សនារបស់មនុស្សជាច្រើន (រូបថត៖ TTXVN) |
នាថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហូជីមិញ សម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀត ណាមរួមជាមួយគណៈកម្មាធិការសន្តិភាពវៀតណាម សមាគមន៍ជនរងគ្រោះ ដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin វៀតណាម ក្រុមប្រឹក្សាជប៉ុនប្រឆាំងនឹង គ្រាប់បែកអាតូមិចនិងអ៊ីដ្រូសែន (Gensuikyo) និងសារមន្ទីរសំណល់សង្គ្រាម បានប្រារព្ធធ្វើឡើងពិព័រណ៍ “រូបថតស្ដីពីជនរងគ្រោះដោយសង្គ្រាមនៅជប៉ុននិង វៀតណាម”។
ពិព័រណ៍នេះបានតាំងបង្ហាញនូវរូបថតគូល័រ រូបថតសខ្មៅប្រមាណ៥០ផ្ទាំង និងឯកសារមួយចំនួនដែលឆ្លុះបញ្ចាំងពីការខូចខាតយ៉ាងធ្ងន់ធ្ងរ និងផលវិបាកយូរ អង្វែងដែលជនរងគ្រោះដោយសង្គ្រាមនៅវៀតណាមនិងជប៉ុនត្រូវទ្រាំទ្រ។ ពិព័រណ៍នេះបានបង្ហាញអោយឃើញយ៉ាងច្បាស់នូវឧក្រិដ្ឋកម្មដែលសង្គ្រាមបានបង្កឡើងចំពោះមនុស្សស្លូតត្រង់នៅវៀតណាមនិងជប៉ុនផងដែរ៕