ពិព័រណ៍អន្តរជាតិ​ពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគច្រករបៀងសេដ្ឋកិច្ច​ខាង​កើត​ - ខាង​លិច ទីក្រុង Da Nang ឆ្នាំ​២០២៣

(VOVWORLD) - កាលពីយប់ថ្ងៃទី ៣ ខែសីហា នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ Da Nang នាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានសហការជាមួយមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មទីក្រុង Da Nang ដើម្បីបើកពិព័រណ៍អន្តរជាតិពាណិជ្ជកម្មទេសចរណ៍និងវិនិយោគច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិចទីក្រុង Da Nang ឆ្នាំ ២០២៣។
ពិព័រណ៍អន្តរជាតិ​ពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគច្រករបៀងសេដ្ឋកិច្ច​ខាង​កើត​ - ខាង​លិច ទីក្រុង Da Nang ឆ្នាំ​២០២៣ - ảnh 1មនុស្សម្នាមកទស្សនានិងទិញទំនិញនៅពិព័រណ៍នេះ។ រូបថត៖ nhandan.vn

ស្តង់ទំនិញចំនួន ៣០០ របស់សហគ្រាសចំនួន ១៥០ មកពីខេត្ត ក្រុងទូទាំងប្រទេស ឫតំណាងឱ្យប្រទេសមួយចំនួននៅលើផ្លូវច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច ដូចជាឡាវ និងថៃ បានចូលរួមពិព័រណ៌នេះ។ ពិព័រណ៌នេះក៏មានការចូលរួមតាំងបង្ហាញ និងឧទ្ទេសនាមផលិតផលរបស់ស្ថានបេសកកម្មការទូតនៅវៀតណាម ប្រចាំទីក្រុង Da Nang រួមមាន៖ ស្ថានទូតមីយ៉ាន់ម៉ា ហ្វីលីពីន កាណាដា ហុងគ្រី ឥណ្ឌូនេស៊ី ស្ថានអគ្គកុងស៊ុលចិនប្រចាំនៅទីក្រុង Da Nang ស្ថានអគ្គកុងស៊ុលកូរ៉េខាងត្បូងប្រចាំនៅទីក្រុង Da Nang តំណាងទីក្រុង Uiwang របស់កូរ៉េខាងត្បូង និងអាជីវកម្មចំនួន ១០ មកពីប្រទេសថៃ។

ពិព័រណ៍នេះគឺជាឱកាសសម្រាប់មូលដ្ឋានស្ថិតនៅច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិចដើម្បីឧទ្ទេសនាម និងផ្សព្វផ្សាយផលិតផល ជំរុញការស្វែងរកដៃគូវិនិយោគ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន; បង្កើតស្ពានតភ្ជាប់សម្រាប់អាជីវកម្មដើម្បីផ្សព្វផ្សាយផលិតផលស្នូល ផលិតផលប្រចាំតំបន់ទៅដល់អ្នកប្រើប្រាស់។ តាមនោះ លើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងជំរុញការអភិវឌ្ឍខ្សែសង្វាក់តម្លៃផលិតផលនៃតំបន់ឆ្នេរសមុទ្រភាគកណ្តាល - តំបន់ Tay Nguyen និងប្រទេសទាំងមូល។ ពិព័រណ៍នេះបានប្រព្រឹត្តិទៅរហូតដល់ថ្ងៃទី ៨ ខែសីហា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ