ពិព័រណ៍អន្តរជាតិស្តីពីកំពង់ផែ Logistis នៅប្រទេសវៀតណាម

(VOVWORLD) -តាមគណៈចាត់តាំងបានឲ្យដឹងថា ពិព័រណ៍នេះជាទីកន្លែងធ្វើបច្ចុប្បន្នកម្ម និន្នាការថ្មីបំផុតនៃផ្នែកកំពង់ផែ Logistisនៅវៀតណាម និងលើពិភពលោក  តភ្ជាប់មជ្ឈដ្ឋានអ្នកជំនាញខាងពាណិជ្ជកម្ម សហគ្រិន និងអ្នកជំនាញខាង Logistis ជាតិ និងអន្តរជាតិ។

នាថ្ងៃទី ១២ ខែមិថុនា នៅទីក្រុងហូជីមិញ បានប្រព្រឹត្តិទៅពិធីបើកពិព័រណ៍អន្តរជាតិស្តីពីហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ និង Logistis (VIPILEC 2019)។ នេះគឺជាលើកដំបូងហើយ ដែលពិព័រណ៍អន្តរជាតិនេះបានរៀបចំឡើងនៅវៀតណាម។ ពិព័រណ៍អន្តរជាតិនេះនឹងប្រព្រឹត្តិទៅដល់ដំណាច់ថ្ងៃទី ១៤ ខែមិថុនា។

តាមគណៈចាត់តាំងបានឲ្យដឹងថា ពិព័រណ៍នេះជាទីកន្លែងធ្វើបច្ចុប្បន្នកម្ម និន្នាការថ្មីបំផុតនៃផ្នែកកំពង់ផែ Logistisនៅវៀតណាម និងលើពិភពលោក  តភ្ជាប់មជ្ឈដ្ឋានអ្នកជំនាញខាងពាណិជ្ជកម្ម សហគ្រិន និងអ្នកជំនាញខាង Logistis ជាតិ និងអន្តរជាតិ។ លើសពីនេះទៅទៀត ពិព័រណ៍នេះ នឹងជាឱកាសសម្រាប់សហគ្រាសទាក់ទងផ្ទាល់ជាមួយផលិតផលបច្ចេកវិទ្យាទំនើបៗជួរមុខនៃផ្នែក Logistis ។ លោក Tran Quan Tuan អ្នកទទួលបន្ទុកការគ្រប់គ្រងទូទៅនៃពិព័រណ៍ VIPILEC ឆ្នាំ 2019 បានមានប្រសាសន៍ថា៖

“ពិព័រណ៍ស្តីពីហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនិង Logistis គឺជា ពិព័រណ៍អន្តរជាតិ ដើមដំបូងនៅវៀតណាម ដែលទាក់ទាញការចូលរួមរបស់អង្គភាពចំនួន ២៨ ដែលធ្វើអាជីវកម្មលើវិស័យឃ្លាំងកំពង់ផែ និង Logistis ផងដែរ”។

ប្រតិកម្មទៅវិញ

ផ្សេងៗ